ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបានបង្ក្រាបករណី ល្បែងស៊ីសងហ្គេមបាញ់ត្រីចំនួន ៣ទីតាំង ឃាត់មនុស្ស ៥នាក់ ដកហូតទូហ្គេមបាន ៣គ្រឿង។
សមត្ថកិច្ចឲ្យដឹងថា ការបង្រ្កាបនេះធ្វើឡើងនៅទីតាំងទី១ បន្ទប់ជួលក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ បានហ្គេម១ទូ មនុស្សពីនាក់ ។ ១ ឈ្មោះស៊ឺង ស្រីល័ក្ខ ភេទស្រី អាយុ១៤ឆ្នាំ។ ២ ឈ្មោះស៊ឺង កុសល ភេទស្រីអាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួលភូមិសាមគ្គី សង្កាត់ឬស្សីកែវ។
ទីតាំងទី២ បន្ទប់ជួលក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ដកហូតទូបាញ់ត្រី១គ្រឿង មនុស្សម្នាក់ ដែលឈ្មោះពេញ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះ ជួលភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរកម្មករ។
ទីតាំងទីបី ផ្ទះជួលផ្លូវរថភ្លើង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ដកហូតទូហ្គេម បាញ់ត្រី១គ្រឿង ឃាត់មនុស្សពីរនាក់ គឺ ១ឈ្មោះវង្ស ចាន់សុភក្រ ប្រុស អាយុ២០ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ទី២ឈ្មោះ អ៊ុយហាល វិច្ឆ័យ ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅសង្កាត់បឹងទំពុន មុខរបរសន្តិសុខ ។ អ្នកដែលត្រូវឃាត់ខ្លួន និងទូហ្កេមដែលរឹអូសត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ៕ អូន ធួក
