



ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមុន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជ្រុកបុករថយន្តសាំយ៉ុងពីចំហៀងពេញទំហឹងខណះរថយន្តបើកឆ្លងផ្លូវ កាលពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី១២ខែតុលាឆ្នាំ២០១៧ នៅចំណុចមុខសួនកាណាឌីយ៉ា ផ្លូវវងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកស្មាស់វី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BU 3600 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2N 9454 ធ្វើដំណើរពីលិចទៅកើតហើយបានបត់ឆ្វេងចូលក្នុងសួនការណាឌីយ៉ាក៏ត្រូវម៉ូតូចាប់ហ្វ្រាំងមិនទានបុកបណ្តាលអោយរងរបួសធ្ងន់។ ភ្លាមនោះរថយន្តសាំយ៉ុងបានបើកចូលក្នុងបរិវេនសួនកាណាឌីយ៉ាបានប្រហែល៣០០ម៉ែត្រទើបឈប់ហើយតៃកុងគេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ៕សារ៉េត