ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើស្ពានជ្រោយចង្វាថ្មី នៅវេលាម៉ោង 12រំលងអធ្រាត្រ ឈានចូលថ្ងៃទី 26 ខែ11 ឆ្នាំ2016 បន្ទាប់ពីមានករណីម៉ូតូធុនធំដួលបោលចូលក្រោយរថយន្តឡិចស៊ីសRX ៣០០ ពេលបើកស្របគ្នា បណ្តាលអោយម៉ូតូគាបជាប់ អូសជាង ២០ម៉ែត្រនិង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរ ពេទ្យភា្លមៗ ឯអ្នកបើកបររថយន្តទុករថយន្តចោលគេចខ្លួនបាត់ ៕ អូន ធួក
