អាចង្រិតពន្លះជាមួយចង្រិតដូចគ្នាមានអីលាន់សូរដូចរន្ទះបង្ករឲ្យរងរបួសធ្ងន់ទាំងសងខាង

 

 

 
ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះបន្ទាន់បញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗក្រោយពីបានបើកបរម៉ូតូក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១នឹង៥០នាទីថ្ងៃ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ខាងត្បូងនិងកងពលតូចលេខ៧០ ស្ថិតនៅក្នុងសង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត៍មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថានៅមិនពេលកើតហេតុគេបានឃើញភាគីទាំងសងខាងធ្វើរដំណើរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាដោយភាគីខាងម៉ូតូហុងដាឌ្រីមឆ្នាំ២០១១ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កំពុងចាម 1J 5734 បើកបរដោយបុរសម្នាក់ដោយមិនស្គាល់អត្តសញ្ណាណធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនគួរសមលុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតសេរីហុងដាឌ្រីមដូចគ្នាឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CF 8973 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ណាណដូចគ្នាដែលបើកបរក្នុងទិសដៅពីជើង ទៅត្បូងលុះមកដល់កន្លែងកើតហេតុបានឆ្លងមកខាងឆ្វេងដៃក្នុងបំណងចង់ឆ្លងផ្លូវតែឆ្លងមិនទាន់ផុតផងក៏បានវាក់អើរគ្នាក៏បានបុកយ៉ាងពេញទំហ៊ឹងតែម្តងទើបបណ្តាលឲ្យភាគីទាំងសងខាងដួលបោកខ្លួនទៅនិងផ្លូវពេញទំហ៊ឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាងរីឯសម្ភាររងកាខូចខាតយ៉ាងខ្លាំផងដែរ ជនរងគ្រោះទាំង២ត្រូវបានរថយន្តរបស់អង្គភាព៧១១ដឹកបញ្ជូនទៅសង្រ្គោះបន្តនៅឯមន្ទីពេទ្យបង្អែកភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ដោយសារភាគីទាំងសងខាងរងរបួសធ្ងន់ដោយមិនអាចចរចាគ្នាបានទើបកម្លាំងជំនាញចរាចណ៍ផ្លូវគោកធ្វើរការវាស់វែងដើម្បីយកទៅរក្សារទុកចាំដោះស្រាយគ្នានៅពេលក្រោយ៕វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *