នគរបាលប៉ុសិ៍្តចោមចៅបង្គ្រាបជនសង្ស័យប្រើប្រាស់នឹង​ជួញដូគ្រឿងញៀន៣ករណីឃាត់បានជនសង្ស័យ៥នាក់ថ្នាំញៀន​៥កញ្ចប់តូច

 

 

 

ភ្នំពេញ​៖កម្លាំង​នគបាលប៉ុសិ៍ចោមចៅបានចុះបង្គ្រាបជនសង្ស័យប្រើប្រាស់គ្រឿងញៀន​នឹង​ជួញ​ដូរ​៣​ករណី​ផ្សេង​គ្នា​ឃាត់បានជនសង្ស័យ៥នាក់នឹងថ្នាំញៀនចំនួន៥​កញ្ចប់តូច។ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលវេលាវេលាម៉ោង ១០នឹង៤០នាទីយប់នឹង១១នឹង៤០នាទីយប់ថ្ងៃទី១៥នឹងម៉ោង៣រំលង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។​

ជនសង្ស័យករណីទី១កើតហេតុនៅភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យជនសង្ស័យ ឈ្មោះ យួង ឈុី​ ភេទប្រុស​អាយុ​២៣ឆ្នាំ​ ស្នាក់នៅភូមិអង្គសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យស្រុកកំណើត នៅស្រុកសំរោងខេត្តតាកែវជិះម៉តូម៉ាកនិច ពណ៌សពាក់ស្លាកលេខភ្នំពេញ 1CJ-2105។​

ជនសង្ស័យ ករណីទី២ កើតហេតុនៅភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅខណ្ឌ​ពោធិ៍​សែនជ័យ មាន២នាក់ទី១- ឈ្មោះម៉ៅ សុភត្ត្រា​ អាយុ​ ១៧ឆ្នាំ មុខរបនៅផ្ទះស្នាក់នៅភូមិព្រៃទា​សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ​និង​ជនសង្ស័យ ទី២-ឈ្មោះ ទុល វាសនា អាយុ​២១​ឆ្នាំ​មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធ៍ិសែនជ័យ២នាក់ខាងលើជិះម៉ូតូម៉ាកឌ្រីមសងពណ៌ខ្មៅ (ថត​មិនទាន់យកទៅខណ្ឌបាត់)។​

ជនសង្ស័យទី៣ជួញដូរម្នាក់នឹងប្រើប្រាស់ម្នាក់ជនសង្ស័ទី១ឈ្មោះយ៉ែម ចន(ជួញដូរនឹងចែកចាយ) ភេទប្រុសអាយុ២៦ឆ្នាំ សន្តិសុខ ស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅស្រុកកោះអណ្តែត ខេត្តតាកែវ។ជនសង្ស័យទី២-ឈ្មោះ សុខ វ៉ា ភេទប្រុសអាយុ៣២ ឆ្នាំស្នាក់នៅ ភូមិចំការដូងសង្កាត់ដង្កោ ខណ្ឌដង្កោ​ មាន​ស្រុកកំណើតនៅស្រុកស្វាយទៀប​ខេត្តស្វាយរៀង។​
ជនសង្ស័យទាំង២នាក់ជិះម៉ូតូម្នាក់១គ្រឿង
ទីម៉ូតូម៉ាកឌ្រីមសងពណ៌ខ្មៅពាក់ស្លាកលេខក្រុងកែប 1​A-0444​ ដោយ​ឡែក​ជនសង្ស័យទី២ម៉ូតូម៉ាកស្ម័សរីវូ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1B-0511។​

តាមប្រភពព័ត៌មានពីនាយប៉ុសិ៍្ត ចោមចៅលោក ថេងកុសល បានអោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់បាន​ដឹក​នាំ​កំលាំនគរបាលប៉ុសិ៍្តចោមចៅអោយចេញ ចេញល្បាត តំបនស្មក់ស្មាញតាមបណ្តោយផ្លូវជាតិលេខ៤ភូមិអង្គកន្លែងរថភ្លើងឆ្លងកាត់ដោយមានគ្នា៤នាក់ម៉ូតូ២គ្រឿង​បន្ទាប់មកបានឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកនិចពណ៌ស​។បន្ទាប់​មក​មានការ​សង្ស័យបាន​ឃាត់ឆែកឆេរ​ឃើញថ្នាំញៀន១កញ្ចប់តូចនៅក្នុងហោប៉ៅ ខោហើយបាន​នាំជនសង្ស័យខាងលើមកប៉ុសិ៍ដើម្បីសួរនាំបន្ថែម។​ ក្រោយ​ពី​ឃាត់ភ្លាមៗកំលាំងនគរបាល​ប៉ុស្តិ៍​ចោមចៅដដែល បានល្បាតនៅផ្លូវបេតុងភូមិត្រពាំងពោធិ៍​ឃើញ​ជនសង្ស័យមានគ្នា៣នាក់ហើយមានការសង្ស័យ បានចុះសួរនាំពេលនោះជនសង្ស័យម្នាក់បានរត់ចូលផ្ទះហើយឃាត់បានជនសង្ស័យ២នាក់ដោយឃើញថ្នាំញៀន១កញ្ចប់តូច​យក​សួរនាំជាបន្តបន្ទាប់រួមម៉ូតូម៉ាកសងមួយគ្រឿងផងដែរ។​

តាម​ប្រភព​ដដែល​បានបន្តទៀតថា​ ​ក្រោយ​ពី​កម្លាំង​នគរ​បាល​ឃាត់​ខ្លួន​បាន​២ករណីរួចបានល្បាតនៅភូមិថ្មគោជិតវត្ត គោគបញ្ជាន់ នៅតាមបណ្តោយផ្លូវបេតុបានប្រទះឃើញជនសង្ស័យចំនួន២នាក់​ជិះ​ម៉ូតូ​២គ្រឿងមានការសង្ស័យបានឃាត់នឹងឆែកឆេរ​ឃើញមានថ្នាំញៀនចំនួន២កញ្ចប់តូច។
ជនសង្ស័យទាំង​២នាក់បានសារភាពថា​ ខ្លួន​ពិតជាអ្នក​ជួញដូរនឹងប្រើប្រាស់​គ្រឿង​ញៀន​មែន។​
ក្រោយពេលកើតហេតុកំលាំងនគបាលប៉ិសិ៍្តចោមចៅបានកសាងសំណុំរឿងបញ្ជូនទៅ​កាន់​ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕​ សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *