ភ្នំពេញ ៖ នៅវេលាម៉ោង ១០និង ៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះនគរបាលខណ្ឌមានជ័យបាន ចុះបង្ក្រោប កន្លែងជល់មាន់មួយកន្លែង នៅចំណុចភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានឃាត់មនុស្ស៧នាក់ ដកហូតបានអាគកខ្នាយដែក៦ក្បាល និងម៉ូតូ៥គ្រឿង ដឹកយកទៅរក្សាទុក នៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ។
ប្រជាពលរដ្ឋនិយាយថា សង្វៀនជល់មាន់មួយកន្លែងនេះ ពួកនិយមជល់មាន់តែងណាត់យកមាន់មកបញ្ជល់គ្នាជារឿយៗ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែម្តង មិនដែលសមត្ថកិចណាមកបង្រ្កាបទេ ៕ អូន ធួក
