បើករថយន្តឆ្លងផ្លូវម៉ុតូវាក់អើជាន់ហ្វាងមិនទាន់បុករថយន្ត ក្រឡាប់ផ្ងារជើងរងរបួសធ្ងន់៣នាក់

 

 

 

ភ្នំពេញ៖ បុរសម្នាក់​ស្រវឹងស្រាបើករថយន្តឆ្លងផ្លូវបុកម៉ូតូក្រឡាប់ផ្ងារជើងរងរបួសធ្ងន់៣នាក់ ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧នឹង១៥នាទីយប់​ ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៧ តាមបណ្តោយផ្លូវ ទំនុបកប់ស្រូវ ភូមិ​ជម្ពូរវ័ន​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។​

រថយន្តបង្កម៉ាកឡុចសុី​សRX300ពណ៌ស្ករពាក់ស្លាក់លេខភ្នំពេញ1AL-6034 បើកបរដោយបុរសម្នាក់ព្រមទាំងប្រពន្ធនឹងកូន៣នាក់ទៀត ក្នុងស្ថានភាពស្រវឹង​ក្នុងទិសដៅឆ្លងផ្លូវពីកិចទៅកើត។ ចំណែកម៉ូតូរងគ្រោះម៉ាកឌ្រីមសង សេរ៊ី២០១៧ ពណ៌ខ្មៅមិនទាន់មានស្លាកលេខ បើកក្នុងទិសដៅពីត្បូងទៅជើង ជិះគ្នា៣នាក់រងរបួសធ្ងន់ទាំង៣នាក់។​

តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តបង្កម៉ាកឡិចសុី​សRX300 ខាងលើ​បើកបរតាមបណ្តោយផ្លូវទំនប់កប់ស្រូវក្នុងទិសដៅ ពីជើងទៅត្បូង​។លុះ​ធ្វើ​ដំណើរ​មកដល់ចំណុចកើតហេតុរថយន្តបង្កខាងលើ បានបើកឆ្លងផ្លូវ ក្នុង​ទិសដៅពលិចទៅកើត​។​ បន្ទាប់មកស្រាប់តែម៉ូតូរងគ្រោះខាងលើ បើកបរយ៉ាងលឿន​អកស៊ើ ជាន់ហ្វាង់មិនទាន់បានបុករថយន្តពេញទំហឹងបណ្តាលអោយដៃម៉ូតូជាប់ជាមួយរថយន្តក្រឡាប់។ចំណែកជនរងគ្រោះបានខ្ទាតផ្លោង​ចេញពីរថយន្ត បណ្តាលអោយរងរបួសធ្ងន់ទាំង៣នាក់។
តាម​​ប្រភព​ដដែលៗបាននិយាយថា ខណៈ​ដែល​គ្រោះថ្នាក់ភ្លាមៗ​អ្នក​បើក​បរ​រថយន្ត​រយ៉ែ ថយក្រោយ បំរុងនឹងរត់តែត្រូវប្រជាពលរដ្ឋ ឃាត់បានភ្លាមៗ។​បន្ទាប់ជនរងគ្រោះទាំង៣នាក់ត្រូវបានសាមុយឯកជន សម្ភព ពន្លឺ បានដឹងយកទៅសង្គ្រោះភ្លាមៗផងដែរ។​បន្ទាប់​មក​ភាគីខាងរថយន្តបង្កបានចោទប្រកាន់ទៅខាងជនរងគ្រោះថា ស្រវឹងស្រាបើកម៉ូតូបុករថយន្ត។ពេល​នោះ​ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននិយាយថា ខាងរថយន្តបង្កទើបស្រវឹង។
ក្រោយ​ពី​កើត​ហេតុ​កម្លាំង​នគរបាល​មូល​ដ្ឋាន​ចុះ​មក​វាស់វែង​​ស្ទូច​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *