
ភ្នំពេញ៖ នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដែលមានកិច្ចសហកាល្អជាមួយកម្លាំងគណៈឯកភាព ខណ្ឌមានជ័យបានចុះចាប់អ្នកស៊ីឈ្នួលកត់កន្ទុយ(កូនកញ្ចែង)ម្នាក់នៅចំណុចផ្ទះលេខ០៣B ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោមក្រសែភ្នែកមហាជនរិះគន់ថា ទីតាំងល្បែងកត់ឆ្នាតធំៗរាប់រយរាប់ពាន់កន្លែងនៅក្នុងរាជធានីភ្នំពេញមិនត្រូវបង្ក្រាប ។
អ្នកស៊ីឈ្នួលកត់កន្ទុយលេខដែលនគរបាលព្រហ្មទណ្ឌនិងគណៈឯកភាពខណ្ឌមានជ័យចុះឃាត់ខ្លួនមានឈ្មោះ ទិន ស៊ីថា ឬ ម៉ាប់ ភេទប្រុសអាយុ៥៨ឆ្នាំស្នាក់នៅ ផ្ទះលេខ០៣B ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមសម្ដីជនជាប់ចាទជាអ្នកស៊ីឈ្នួលកត់ឆ្នោតបានឲ្យដឹងថាកន្លងមកជនជាប់ចោទរូបនោះបានស៊ីឈ្នួលកត់ឲ្យមេធំម្នាក់ដោយមិនបញ្ចេញឈ្មោះនិងជាអ្នកធំអង្គុយចាំបង់លុយប្រចាំខែមិនឲ្យកម្លាំងខាងណាចុះមកបង្ក្រាបទេ ក្រោយមកជនជាប់ចោទបានឈប់ស៊ីឈ្នួលកត់ឲ្យ ហើយបានទៅស៊ីឈ្នួលកត់ឲ្យអ្នកមេផ្សេង ទើបមានកម្លាំងសមត្ថកិច្ចសហការជាមួយនិងគណៈឯកភាពខណ្ឌចុះមកបង្ក្រាបនិងឃាត់ខ្លួនរូបគាត់តែម្ដង ។ចំពោះបញ្ហានេះមិនអាចទំនាកទំនងសុំការបំភ្លឺបានឡើយជុំវិញការចោទប្រកាន់បែបនេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ០១៧កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោក ឌី រ័ត្នខេមរុន ជាអភិបាល រងខណ្ឌមានជ័យ បានចុះបង្ក្រាបកន្លែងសីុឈ្នួលកត់ឆ្នោតមួយកន្លែងនៅចំណុច ផ្ទះលេខ០៣B ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៕បញ្ញា