ព្រោះ​តែភ្លើងប្រចណ្ឌអតីតប្ដីអ្នកនាង សាន ស្រីឡៃ បានបាញ់សម្លាប់នាងនិងខ្លួនឯងតាមក្រោយដោយបន្សល់ទុកកូនប្រុស២នាក់

 

 

 

 
ភ្នំពេញ ៖ បើយោងតាមសម្ដីក្រុមគ្រួសារអ្នកនាង សាន ស្រីឡៃ បានអោយដឹងថាឃាតករដែលបាញ់សម្លាប់អ្នកនាង សាន ស្រីឡៃ គឺជាស្វាមីរបស់អ្នកនាងដែលមានមុខងារជាមន្ត្រីគយនៅខេត្តព្រៃវែង ហើយលែងលះគ្នាមិនទាន់ដាច់ស្រេចក្រោយពេលអ្នកនាងប្រឡូកចូលក្នុងវិស័យសិល្បៈនិងការប្រកួតកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ ព្រោះបុរសជាប្ដីមិនព្រមលែងលះ ដោយអោយអ្នកនាងឈប់ពីវិស័យសិល្បៈជាច្រើនលើក ដោយបុរសជាប្ដីប្រចណ្ឌពេលដែលឃើញអ្នកនាងថតស្និតស្នាលជាមួយតារាប្រុសៗដ៏ទៃទៀត រហូតបុរសជាប្ដីបានតាមបាញ់សម្លាប់អ្នកនាង សាន ស្រីឡៃ និងបាញ់សម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុ អ្វីដែលគួរអោយសោកសង្រេងនោះគឺក្មេងប្រុស២នាក់ដែលជាកូនបង្កើតអ្នកនាង សាន ស្រីឡៃ និងបុរសជាប្ដី ដែលទើបមានអាយុ៨ឆ្នាំនិង៦ឆ្នាំត្រូវកំព្រាឪពុកម្ដាយគួរអោយអាសូរ។
គួរបញ្ជាក់ថានារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ អ្នកនាង សាន ស្រីឡៃ អតីតបេក្ខនារីប្រឡង The Voice Cambodia នៅរដូវកាលទី២ ត្រូវអតីតស្វាមីរបស់នាងបាញ់ចំនួន៣គ្រាប់ពេលនាងកំពុងដើរចូលទៅក្នុងគ្លីនិក កែសម្ផស្សឈ្មោះ វ៉ាយតាឡុងហ្គោ ស្ថិតនៅផ្លូវ៣៦០ កែងផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមនរាជាធានីភ្នំពេញ ក្រោយមកទើបបុរសជាប្ដីបាញ់សម្លាប់ខ្លួនឯងត្រង់សៀតផ្កាខាងស្តាំសម្លាប់ខ្លួនតាមក្រោយ។ យោងតាមឃ្លីបវីដេអូ សុវត្ថិភាពរបស់គ្លីនិកកែសម្ផស្សបានបង្ហាញថា បុរសជាអតីតស្វាមីបានបាញ់មួយគ្រាប់ ត្រូវខ្នងធ្វើឲ្យដួលតែម្តង រួចហើយបាញ់ថែម២គ្រាប់ទៀត ត្រូវក និងសៀតផ្កា ក្រោយមកទើបបាញ់ខ្លួនឯង ត្រង់សៀតផ្កាខាងស្តាំ ហើយដួលនៅក្បែរសាកសពនាងតែម្តង។ មន្ត្រីនគរបាលបានអះអាងថា អាវុធដែលប្រើសម្រាប់បាញ់ប្រហារអតីតភរិយា និងបាញ់ខ្លួនឯងនេះ ម៉ាក រ៉ូឡូ។ ក្រោយកើតហេតុសពត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅវត្តដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *