ជន​ជាតិ​ចិន​បើក​រថយន្ត​បុក​កង់​បី​បណ្ដាល​អោយ​រងរបួសធ្ងន់​បុរស​ម្នាក់​

 

 

 
ភ្នំពេញ​៖​បុរសជនជាតិម្នាក់ស្រវឹងបើកមិនប្រយត្ន័ក៏បុកម៉ូតូកងបីគៀបជាប់និងរថយន្តមួយគ្រឿងទៀត។ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១៩៖៤០នាទីយប់ថ្ងៃទី១៦​ខែ​តុលា​ឆ្នាំ​២០១៧​ ស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្សីសង្កាត់ទឹកល្អក់៣ខណ្ឌ​ទួលគោក។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បានអោយដឹងថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរសជនជាតិម្នាក់បើករថយន្តម៉ាក LX570ព័ណខ្មៅស៊េរី2016ពាក់​ស្លាក​លេខ2AI-7666ធ្វើដំណើរពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុខាងក៏បុកម៉ូតូកងបីពេញមួយទំហឹងពីក្រោយទៅគៀបជាមួយរថយន្តLX470ពណ៌​ស្ករពាក់​ស្លាក​លេខភ្នំពេញ2AP-9694ដែល​ចតស្ងៀមបណ្តាលរងរបួសបាក់ជើងឆ្វេងបុរសបើកកងបី។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​សម្រួល​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ ហុងហាក់​ ទុកអោយសាច់ញាត្តិ​ដោះស្រាយ។​ បន្ទាប់​មក​បុរសជានជាតិចិន​បើក​រថយន្ត​បង្ក​នោះមិនចង់អោយមានរឿងវែងឆ្ងាយព្រមសងសំណង់​ទៅ​បុរស​រង​គ្រោះ​ដែល​បើកកងបី​ចំនួន1500$​ និង​ម្ចាស់រថយន្តLX470​ចំនួន1200$​ដើម្បី​បញ្ជប់រឿងតែម្តង។
បច្ចុប្បន្ន​នេះ​រថយន្ត​បង្ក​ហេតុ​និង​រថយន្តរង​គ្រោះ​ព្រម​ទាំង​ម៉ូតូ​រឺម៉ក់​កង់​បី​យក​ទៅ​ជួសជុល​ដោយ​ខ្លួន​ឯង​៕​ខុង​មុីង​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *