បុរសម្នាក់បានរងរបួសបន្ទាប់ពីរថយន្តបើកឆ្លងផ្លូវមិនប្រយ័ត្នរីឯម៉ូតូបណ្តាលកិនជាប់ក្រោមរថយន្ត

 

 

 

 
ភ្នំពេញ៖​ រថយន្តដឹងឥវ៉ាន់មួយគ្រឿងបើកឆ្លងផ្លូវបំណងចូលក្នុងផែស្ងួតតិចស្រ៊ុនក៏ជ្រុលបុកម៉ូតូខណះដែលធ្វើដំណើរបញ្ច្រាស់គ្នាបណ្តាលអោយកិនជាប់ខាងក្រោមរថយន្តតែម្តង​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី​ថ្ងៃត្រង់​ ថ្ងៃទី១៧ខែតុលា២០១៧​ នៅមុខផែស្ងួតតិចស្រ៊ុន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។
​ តាមប្រភពពត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា​នៅមុនពលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ា​ គ្មានស្លាកលេខ​ សម្រាប់សណ្តោងរឺម៉ក​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ស្រាប់តែមានរថយន្តប្រភេទឃ្លប់ដឹងទំនិញន​ណ៍ស​ ពាក់ស្លាកលេខភ្នំពេញ3D 9246 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាហើយបានបត់ឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូពេញទំហឹងនិងកិនម៉ូតូជាប់ខាងក្រោមរថយន្តសំណាងម្ចាស់ម៉ូតូលោតចេញទាន់រងរបួសស្រាល។
​ ក្រោយពេលកើតហេតុមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងនិងសម្របសម្រួលគ្នាទៅលើភាគីទាំងសងខាង៕វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *