ឃាត់ខ្លួនជនជាតិចិន ២០នាក់ ពាក់ព័ន្ធចាប់ជំរឹតតាមប្រពន័្ធអិនធឺណែត

កណ្ដាល: រសៀលថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៧នេះនគរបាលនាយកដ្ឋាន អន្តោប្រវេសន៍ សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិង នគរបាលការិយាល័យអន្តោប្រវេសន៍ខេត្ត ស្រុក សហការជាមួយនគរបាលចិននិង ដោយមានការ សម្របសម្រួល ជាមួយលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង ខេត្តកណ្ដាលផង បានធ្វើការឆែកឆេរវីឡាមួយកន្លែង នៅជាប់ផ្លូវជាតិលេខ២១អា ស្ថិតនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ដោយធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន២០នាក់ក្នុងនោះមាន ស្រី២នាក់ ជាប់ពាក់ព័ន្ធជំរិតយកលុយ តាមអ៊ិនធឺណេត ។ក្រៅពីនេះសមត្ថកិចបានដកហូតយកបាន សម្ភារ:គ្រឿងអេឡិចត្រូនិចមួយចំនួនធំទុកជាភស្តុតាងផងដែរ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *