




ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យបានបញ្ជូនខ្លួន ជនសង្ស័យ វ័យចំណាស់ម្នាក់ទៅកាន់អយ្យការអមសាលាដំបូងក្រុងភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធ បើកល្បែងស៊ីសងកត់ឆ្នោតកន្ទុយលេខ វៀតណាម។
សមត្ថកិច្ចបានឱ្យដងថា ជនសង្ស័យមានឈ្មោះ ទិន ស៊ីថា ភេទប្រុស អាយុ ៥៨ឆ្នាំមុខរបរ កត់កន្ទុយលេខ ផ្លូវបេតុង ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិឬស្សីសង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជ័យ។
គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យបានខឃាត់ខ្លួនជនសង្ស័យ កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅ នៅបន្ទប់ជួលរបស់ជនសង្ស័យ ខណៈជនសង្ស័យកំពុងតែកត់កន្ទុយលេខជាក់ស្តែង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅអធិីការដ្ឋានខណ្ឌមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់៕បញ្ញា