មេ​ចែក​ចាយ​គ្រឿង​ញៀន​ដ៏​សកម្ម​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌពោធិ៍​សែនជ័យ​ចាប់​ឃាត់​ខ្លួន​

 

 

 

 
ភ្នំពេញ​៖​ ស្ត្រី​​ជា​មេ​ក្លោង​ជួញ​ដូរ​សារធាតុ​ញៀន​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌពោធិ៍​សែនជ័យ​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​ជន​សង្ស័យ​កំពុង​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​គ្រឿង​ញៀន​ដ៏​ល្បី​នៅ​ក្នុង​ខណ្ឌ​។ហេតុ​ការណ៍​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​២២៖៣០នាទីយប់​ថ្ងៃទី​១៦ខែ​តុលា​ឆ្នាំ​២០១៧ស្ថិត​នៅ​ភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំង​ខណ្ឌពោធិ៍​សែនជ័យ​។

តាមប្រភពព័ត៌មាន​ពី​លោក​វរសេនីយ៍​ត្រី​ សើន​ ​កែវ​សុវណ្ណធី​ មេ​បញ្ជាការ​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ ជឹម ស្រីលាភ​ ភេទស្រី អាយុ ២៤ឆ្នាំ​បច្ចុប្បន្ន​​ស្នាក់នៅ​បន្ទប់​ជួល​ភូមិកើត​ហេតុ​ខាង​លើ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ព្រាល​ឃុំ​កុមារ​រាជា​ស្រុក​បាទី​ ខេត្ត​តាកែវ​​ ពីបទចែកចាយគ្រឿងញៀន។ដោយ​ដក​ហូត​សំភារះ​រួមមាន៖​

1-ម៉ូតូមួយគ្រឿងម៉ាកស្មសវី ពណ៌ខ្មៅពាក់ស្លាកលេខ1 AX 2586 ភ្នំពេញ
2- ម្សៅក្រាម ស 02កញ្ចប់តូច
3-ក្បាលដបចំនួន01និងទុយោចំនួន4ដែលជាសំភារះសម្រាប់ប្រើប្រាស់គ្រឿងញៀន
4-ទូរស័ព្ចចំនួន 04(LG1,Samsung1,
Nokiaចុចពិល2)
5-លុយខ្មែរចំនួន10មុឺនរៀលនិងលុយដុល្លាចំនួន15$។
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​នេះ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​ចេញ​ល្បាត​នៅ​ក្នុង​មូល​ដ្ឋាន​ដើម្បី​ការ​ពារ​បទ​ល្មើស​កុំ​អោយ​កើត​មាន​ឡើង​លោក​ដឹក​នាំ​ដោយ​ក្រោយ​ការ​បញ្ជារ​ផ្ទាល់​ពី​លោក​វរសេនីយ៍​ឯក​ ជឹម​ រិទ្ធី​មេ​បញ្ជាការ​ខណ្ឌ​ រហូត​ឃើញ​មុខ​សញ្ញា​ចំនួន​២នាក់​ប្ដី​ប្រពន្ធ​កំពុង​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​គ្រឿង​ញៀន​ស្ថិត​នៅ​ខាង​ក្រោយ​តារាង​បាល់​មួយ​កន្លែង​ក្នុង​ភូមិ​អង្គ​សង្កាត់​ចោមចៅ​ក៏​ចាប់​បាន​តែ​ជន​សង្ស័យ​ម្នាក់​ជា​ប្រពន្ធ​ចំណែកឯ​ប្ដី​រត់​គេច​ខ្លួន​បាត់​ស្រមោល​។
បច្ចុប្បន្ន​នេះ​ជន​សង្ស័យ​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌពោធិ៍​សែនជ័យ​កំពុង​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​បញ្ជាការ​រដ្ឋា​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​បន្ត​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *