



ភ្នំពេញ៖ យុវជនម្នាក់ត្រូវកម្លាំងនគរបាលចរាចរខណ្ឌសែនសុខធ្វើការឃាត់ខ្លួននិងដកហូតថ្នាំញៀន១កញ្ចប់តូចខណៈសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរ(ចាប់ម៉ូតូអត់មួកកញ្ចក់)។ កាលពីវេម៉ោង៣រសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០៧ នៅផ្លូវ២០០៤ ចំណុចស្តប់ណតប៊្រីត សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលបានឲ្យថា ជនសង្ស័យខាងលើមានឈ្មោះ ណាំ ឈៀវ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរបអ្នកហៅភ្ញៀវក្នុងខារ៉ាអូខេម្តុំផ្លូវ២០០៤មានស្រុកកំណើតភូមិម៉ាក់ប្រាំង ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត។
តាមប្រភពដដែលបានអោយដឹងថា នៅមុននិងឃាត់ខ្លួនជនសង្ស័យខាងលើខណៈកម្លាំងកំពង់ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរ(ចាប់ម៉ូតូអត់មួកកញ្ចក់)ហើយឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកហុងដាសង់បុិច ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1BI4683ជិះឆ្លងកាត់ដោយមិនមានពាក់មួកគ្មានកញ្ចក់ក៍ឃាត់សួនាំនិងឆែកឆេឃើញមានថ្នាំញៀន១កញ្ចប់តូចដាក់ក្រោមកែបម៉ូតូទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនិតិវិធី៕វាសនាសែនជ័យ