ឃើញម៉ូតូគេទុកប្រហែសកាច់ករបានសម្រេចតែរត់មិនរួច មានអីសល់តែដង្ហើមចង្រឹត

 

 

 
ភ្នំពេញ៖ យុវជនម្នាក់ក្រោយពីធ្វើសកម្មភាពកាច់សោរកម៉ូតូបានសម្រេច ខណៈដែលម្ចាស់រវល់តែចូលងូតទឹកក្នុងបន្ទប់ទឹកបានសម្រេចហើយតែរត់មិនរួចត្រូវប្រជាពលរដ្ឋវាយសល់តែដង្ហើមចង្រឹតនេះ បង្ករឲ្យមានកាភ្ញាក់ផ្អើលឡើងកាលពីវេ លា ម៉ោង ៥និង៤០នាទីល្ងាច​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅ ក្បែររោងចក្រដំបូលខៀវ ភូមិត្រពាំងថ្លឹង២ សង្កាត់ ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យខាងលើមានឈ្មោះ ព្រាប បញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ​ខណ្ឌពោធិ៍​សែនជ័យ​ ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ាត សុខជា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួលដំបូលខៀវ កន្លែងកើតហេតុ។ ដោយឡែកម៉ូតូដែលជនសង្ស័យលួច កាច់ករនោះម៉ាក ហុងដា ឌ្រីមសេ១២៥ ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DA- 2947 ។
តាមប្រភពបន្តទៀតថា មុនកើតហេតុ បានឲ្យដឹងថាខណៈដែលជនរងគ្រោះចតទុកម៉ូតូមុខបន្ទប់ជួល រវល់តែចូលងូតទឹក ស្រាប់តែនៅវេលាម៉ោង ខាង លើ ស្រាប់តែជនសង្ស័យឃើញម៉ូតូទុកប្រហែសហើយគ្មានអ្នកចាប់អារម្មណ៍ផងក៏ធ្វើសកម្មភាពកាច់សោរកម៉ូតូតែម្តងហើយបានសម្រេចតែចដន្យពលរដ្ឋក្បែរនោះបានឃើញក៏ស្រែក រួចហើយត្រូវម្ចាស់ មក ទាន់ ក៏ស្រែក ថែមទើបបង្ករឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ចេញមកព័ទ្ធចាប់បាននិងនាំគ្នា ស្វាគមន៍ មួយដៃមួយជើង ដេកត្រាំភក់សល់តែដង្ហើមចង្រឹត ទើបប្រគល់ឲ្យប៉ូលីស។
ជនសង្ស័យ ក្រោយពីរងរបួសធ្ងន់ សមត្ថកិច្ចយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រួចទើបដឹកហកទៅសាកសួរនៅប៉ុស្តិ៍ ចោម ចៅ ដើ ម្បី កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌបន្តទៅតាមនីតិវិធីច្បាប់៕វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *