ជន​សង្ស័យ​ចំនួន​២នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​រៀបចំ​ជួញ​ដូរ​គ្រឿង​ញៀន​

 

 

 

 

ភ្នំពេញៈ កម្លាំង​នគរបាលប៉ុស្តិ៍​រដ្ឋបាលផ្សារដើមថ្កូវឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់ រួមនិងគ្រឿងញៀន៤កញ្ចប់តូច។ ហេតុការណ៍​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលវេលាម៉ោង១១និង ០០នាទីព្រឹកថ្ងៃទី​ ១៨ បានឃាត់ខ្លួននៅ​ស្ថិត​នៅ​ចំនុចមុខផ្ទះគ្មានលេខ ច្រកចូលឌឿងហែមក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣) ផ្លូវ ព្រះមុន្នីវង្ស ក្រុមទី ៣២ ភូមិ​ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​បានប្រាប់អោយដឹងថាជនសង្សយ័ទាំង០២នាក់ដែល​កម្លាំង​នគរ​បាល​ឃាត់ខ្លួនទី ១ឈ្មោះ ហួរ សេងហោ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដកស្នាក់នៅ បន្ទប់ជួល សង្កាត់ទំនប់ទឹក ខណ្ដចមការមន។​ទី២ ឈ្មោះ និត ណារ៉េត ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមុខរបរមិនពិតព្រម​ទាំង​
ដកហូតបានៈ- ម្ស៉ៅក្រាមសថ្លា ៤ កូនកញ្ចប់
-ទូរសសព្ទ័សេរីចាស់១គ្រឿង
– ជញ្ចីាង ១ គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍ផ្សារដើមថ្កូវនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ចាតាមច្បាប់៕​សុភ័ក្ត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *