សមត្ថកិច្ចខណ្ឌច្បារអំពៅបង្រ្កាបល្បែងហ្គេមស៊ីសងរឹបអូសបាន៣ទូឃាត់មនុស្ស១០នាក់

ភ្នំពេញ​ ៖​ ​កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ​ ដឹកនាំ​ដោយ​លោក​ ណុ​ប​ ផា​ អភិបាលរង​ រួម​មាន​កម្លាំង​សាលា​ខណ្ឌ​ នគរបាល​ខណ្ឌ​ កងរាជអាវុធហត្ថ​ខណ្ឌ​ កម្លាំង​សាលាសង្កាត់​ និង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​២ បានប្រតិបត្តិការបង្ក្រាបទីតាំង​លួច​បើក​លេងល្បែង​ខុសច្បាប់​មួយ​កន្លែង​(​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​)​ នា​រសៀល​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៧​ នៅផ្ទះ​២៩៦​ ផ្លូវ​លេខ​៣​ ភូមិ​ដើម​ចាន់​ សង្កាត់​ ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​។​

​ អធិការរងនគរបាល​ខណ្ឌ​ច្បារ​អំពៅលោក​វរសេនីយ៍ទោ​ ម៉ៅ​ សឿ​ត​ ​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់​រួម​មានៈ​ ទី​១-​ឈ្មោះ​ ចាន់​ សុខុម​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​៣៨​ ភូមិ​៣​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​,​ ទី​២-​ឈ្មោះ​ ពិន​ និមល​ ភេទ​ស្រី​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​,​ ទី​៣-​ឈ្មោះ​ ទូច​ សំបូរ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​និស្សិត​ ស្នាក់​នៅផ្ទះ​១២១​ ផ្លូវ​៣៦៩​ ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​,​ ទី​៤-​ឈ្មោះ​ ហង្ស​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​A១១​ ផ្លូវ​៣៦៩​ ភូមិ​ដើម​ចាន់​ សង្កាត់​ ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​,​ ទី​៥-​ឈ្មោះ​ ប្រុស​ ស្រី​មាស​ ភេទ​ស្រី​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​បាយ​ ស្នាក់​នៅ​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​,​ ទី​៦-​ឈ្មោះ​ អឿ​ សុភា​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅផ្ទះ​១០២​ ភូមិ​តា​ងៅ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​,​ ទី​៧-​ឈ្មោះ​យឹ​ម​ ស្រី​នី​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅ​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​,​ ទី​៨-​ឈ្មោះ​ គី​ម​ សុធា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅ​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​,​ ទី​៩-​ឈ្មោះ​ រស់​ ម៉ា​ឡៃ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅ​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​,​ និង​ទី​១០-​ឈ្មោះ​ សូ​ គង្គា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​រត់​ម៉ូតូឌុប​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​។​

​          លោកអធិការងបានបន្តថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរបស់លោកបាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ទូ​ហ្គេ​ម​បាញ់​ត្រី​៣,​ កង្ហារ​ធំ​-​តូច​ ៤,​ កៅអី​ដែក​៨,​ ប៉ៅ​អ៊ី​ដេក​មួយ​,​ ធុង​ទឹកកក​មួយ​,​ តុ​ឈើ​មួយ​,​ រ៉ូ​ឡូ​ សម្រាប់​ដោត​ភ្លើង​មួយ​,​ សៀវភៅ​សម្រាប់​កត់​ពិន្ទុ​ហ្គេ​ម​៣​ក្បាល​,​ កូនសោ​ ២​ចង្កោម​,​ លុយ​ខ្មែរ​៦៨​ម៉ឺន​រៀល​,​ លុយ​ដុល្លារ​ ២០០​ដុល្លារ​,​ ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ សៀមរាប​ 1G-7211និង​ ទូរស័ព្ទ​ដៃចំនួន​៦​គ្រឿងផងដែរ​ ។​

បច្ចុប្បន្ន​ជនសង្ស័យទាំង១០នាក់​រួម​នឹង​វត្ថុ​តាងដែលរឹបអូសបានត្រូវ​សមត្ថកិច្ច​ កសាង​ឯកសារ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ​ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *