




ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាព ឆក់កាបូបស្ដ្រីម្នាក់បានសម្រេចក៏ត្រូវសមត្ថកិច្ចដេញចាប់បានវាយខ្នោះ ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧នៅត្រង់ចំណុចសាលាICEតាមបណ្ដោយផ្លូវ១៦៣ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ-ទី១ឈ្មោះ ចាន់ មករា អាយុ១៦ឆ្នាំមុខរបរសិស្ស ស្នាក់ផ្ទះគ្មានលេខ ផ្លូវ៥A សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និង ទី២ឈ្មោះ ចាន់ សីហា អាយុ១៦ឆ្នាំមុខ របរ សិស្ស ស្នាក់នៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ សង្កា ត់ស្រះចក ខណ្ឌដូនពេញ ។ ដោយឡែកស្ដ្រីរងគ្រោះមានឈ្មោះ នាង ស៊ីម អាយុ៣០ឆ្នាំមុខរបរមេផ្ទះស្នាក់នៅផ្ទះជួលសង្កាត់បឹងត្របែកខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីស្ដ្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌សរ ដែលពាក់ស្លាកលេខ1FQ-0800 ធ្វើដំណើរ៣នាក់តាមបណ្ដោយផ្លូវ១៦៣ លុះមកដល់ មណ្ឌលសុខភាពផ្សារដើមថ្កូវបានឈប់ទិញដូងរួចបានធ្វើដំណើរទៅមុខបន្ដទៅដល់សាលាICE ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០ ១៧ដែលពាក់ស្លាកលេខ1GM-2986 ជិះគ្នា២នាក់មកពីក្រោយរួចបានធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីរងគ្រោះបានសម្រេច រួចជិះគេចខ្លួនត្រូវស្ដ្រីរងគ្រោះជិះដេញតាមរួចស្រែកបង្កឲ្យសមត្ថកិច្ចជិះដេញតាមចាប់បាននៅក្រោយមន្ទីរពេទ្យរ៉ឺស្សីរួចនាំមកធ្វើការសាកសួរនៅប៉ុស្ដិ៍ទំនប់ទឹកភ្លាមៗតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្ដិ៍ផ្សារដើមថ្កូវចាត់ការតាមនិតីវិធី ។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ផ្សារដើមថ្កូវជាមួយគ្នាហើយប្រគល់កាបូបជូនវិញ ៕បញ្ញា