




ភ្នំពេញ៖ ជនជាតិចិនម្នាក់ស្រវឹងស្រាបើរថយន្តបុកម៉ូតូអូសជាង១០ម៉ែតបណ្តាលអោយបុរសម្នាក់ស្លាប់នឹង២នាក់ទៀតរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨នឹង៣០នាទីយប់ថ្ងៃទៅ១៨ខែតុលាឆ្នាំ២០១៧ នៅមុខបន្ទាយ កងវិស្វ័កកម្ម តាមបណ្តោយផ្លូវជាតិលេខ៣ភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកកាមរីបាឡែនពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ2AJ-1529បើកបរជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹង ។ ចំណែកឯសពបុរសរងគ្រោះឈ្មោះលីយ៍ សុបញ្ញាភេទប្រុសអាយុ៣៣មុខរបរកម្មកសំណង់នឹងជួសជុលម៉ាសុីនត្រជាក់ មានស្រុកកំណើតនៅភូមិ ច័ន្យាឃុំដូនស ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។និងប្រពន្ធឈ្មោះ ហុង លក្ខិណាភេទស្រីអាយុ ៣៦ឆ្នាំ មុខរបរលក់សំលៀកបំពាក់រស់នៅភូមិចំការឪឡឹក សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។កូនប្រុសអាយុ៥ឆ្នាំ ដាច់ម្រាមដៃឆ្អុលខាងឆ្វេង។ដោយជិះម៉ូតូម៉ាកឌ្រីមសងសេរ៊ី ២០០៩ពណ៌ខ្មៅពាក់ស្លាកលេខONG-6200 1-807។
តាមប្រភពព័ត៌ពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកដោយបុរសម្នាក់ជាជនជាតិចិនធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជើងទៅត្បូង(ចេញពីរង្វង់មូលចោមចៅ)ទៅខាងទីរួមខេត្តតាកែវ ក្នុងល្បឿនមួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរ៉េចង្កូតទៅបុកម៉ូតូជនរងគ្រោះដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា ពេញទំហឹងបណ្តាលអោយជនរងគ្រោះទាំង៣នាក់ ប៊ើងបុកកញ្ចក់រថយន្តស្លាប់១នាក់ និងរបួសធ្ងន់២នាក់ទៀត។ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខ រីឯរថយន្តបន្តបើករត់ទាំងរថយន្តបែកធុងទឹករហូតទៅមុខជាង២០០ម៉ែត្រទើបប្រជាពលរដ្ធដេញឃាត់បានទាំងអ្នកបើកបរ ហើយប្រជាពលរដ្ឋខឹងបាននាំគ្នាវាយទ្រមខ្លូន ភ្លាមនោះសមត្ថកិច្ចបានមកឃាត់អ្នកបើកបរយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅសិនក្រែងប្រជាពលរដ្ឋជ្រុលដៃស្លាប់ ។
ក្រោយកើតហេតុនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញចរាចរណ៍បានប្រគល់អោយជំនាញចរាចរណ៍ក្រុង មកវាស់វែង នាំយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការរាជធានីភ្នំពេញ។ចំណែកឯសាកសពបានធ្វើឯកសារប្រគល់ទៅអោយសាច់ញាត្តិមកទទួលទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕សារ៉េត