បើករ៉ឺម៉កដឹកដែកឆ្លងស្ពានលូទឹកស្អុយត្រូវរថយន្តកៀរ ធ្លាក់ពីលើស្ពាន បាក់កស្លាប់

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ខែ តុលា ឆ្នាំ២០១៧ ត្រង់ចំណុច ផ្លូវលេខ២៧១ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាព់ពីមានបុរសម្នាក់បើករ៉ឺម៉កដឹកដែកឆ្លងស្ពានលូទឹកស្អុយចាប់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកនិងបង្កាន់ដៃស្ពានបណ្តាលឲ្យធ្លាក់ពីលើស្ពានបាក់កស្លាប់ ខណៈបើក ជៀសគ្នាជាមួយរថយន្ត១គ្រឿង ក្នុងទិសដៅបញ្ច្រសគ្នា ុំ

ជនរគ្រោះឈ្មោះ ស្វាយ ចាន់ថន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាអ្នកស៊ីឈ្នួលដឹងអីវ៉ាន់ ស្នាក់នៅម្តុំភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ បានដឹកដែកនៅលើរម៉កសណ្តោងកន្ទុយមានស្លាកលេខកណ្តាល1G6710 ផ្ទុកដែកយ៉ាងធ្ងន់ចុះមកតាមផ្លូវស្ពានទី២បានមកដល់កន្លែងផ្លូវបត់ស្រាប់តែមានរថយន្តមួយគ្រឿង ដែលបានធ្វើដំណើរបញ្រ្ចាសទិសគ្នាធ្វើឲ្យគាត់ចាប់​ហ្វ្រាំងមិនជាប់ក៏រេចង្កូតទៅបុកនិងបង្កាន់ដៃស្ពានបណ្តាលឲ្យធ្លាក់ចុះទៅក្នុងប្រឡាយទឹក ស្អុយតែមិនទាន់ចូលក្នុងទឹកទេក៏ភ្លាមៗនោះអ្នកនៅក្បែរៗនោះ បាននាំគ្នាចុះទៅជួយយកគាត់ឡើងមកតែជាអកុសលគាត់បានបាក់ ក និងបែកក្បាលស្លាប់បាត់ទៅ  ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *