ភ្នំពេញ៖នារីម្នាក់ទើបចេញពីរោងចក្រត្រូវបុរសក្នុងស្រុកចាប់ចងរំលោភថែមទាំងយកដងអំបោសដាក់ក្នុងប្រដាប់ភេទបណ្តាលអោយនារីរងគ្រោះភ័យហើយរត់ចេញអោយគេជួយ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៥ល្ងាចថ្ងៃទី១៩ខែតុលាឆ្នាំ២០១៧ស្ថិតនៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ជ រ អាយុ២២ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូម ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌសែនជ័យមានស្រុកកំណើតនៅភូមិគេនទៀក ឃុំសាក្រាមស្រុកប្រាសាទបាឡាំង ខេត្តកំពង់ធំ។ចំណែកឯជនសង្ស័យឈ្មោះ គុយ សុគុណភេទប្រុសអាយុ២៤ឆ្នាំមុខរបលើកអីវ៉ាន់ស្នាក់នៅមិនពិតប្រាកដមានស្រុកកំណើតជាមួយជនរងគ្រោះ។
តាមសំដីរបស់នារីរងគ្រោះបានរៀបរាប់ប្រាប់ថា បន្ទប់ជួលគាត់មានគ្នា៥នាក់សុទ្ធតែស្រីៗហើយនៅស្រុកជាមួយគ្នា ផ្ទះជាមួយគ្នា ធ្វើការជាមួយគ្នាទៀត។ចំណែកឯជនសង្ស័យខាងលើមានស្រុកកំណើតជាមួយគ្នាដែលតែនៅផ្ទះឆ្ងាយពីគ្នា ហើយមិនសូវរាក់ទាក់ជាមួយគ្នាឡើយ។
តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ រូបនាងទើបចេញមកពីរោងចក្រដោយមិនបានថែមម៉ោង រីឯមិត្តភក្តនឹងអ្នកនៅបន្ទប់ជាមួយគ្នានៅថែមម៉ោង ប៉ុន្តែនាងចេញមុនតែឯង ហើយឈាងទៅទិញម្ហូប រួចមកដល់បន្ទប់ជួលវិញ។ បន្ទាប់មកនាងចាក់សោរចូលទៅបើកភ្លើង ដោយមិនបានបិទទ្វារ ស្រាប់តែជនសង្ស័យខាងលើបានចូលមកពីក្រោយហើយបិទទ្វារចាក់កន្លឺះស្ទុះទៅបើកទ្វារ តែជនសង្ស័យនៅជិតទ្វា។ ភ្លាមៗនោះជនបង្កបានចាប់ច្របាច់ក ហើយខ្ទប់មាត់ មិនអោយស្រែកហើយជនរងគ្រោះខាងលើនៅតែស្រែក ហើយជនសង្ស័យខាងលើបានវាយទៅនារីរងគ្រោះ៤ទៅ៥ដៃបណ្តាលអោយនាងភ័យលែងស្រែក។ពេលនោះជនសង្ស័យខាងលើបានយកក្រម៉ាចងដៃទៅក្រោយហើយសំរាតសំលៀកបំពាក់នាង រួចយកប្រដាប់ភេទ(លឹង្ហ) យកមកដាក់ក្នុងប្រដាប់ភេទនាងតែប្រដាប់ភេទជនសង្ស័យខាងលើទន់ដាក់មិនចូល។បន្ទាប់មកជនសង្ស័យខាងលើ បានយកលឹង្ហមកដាក់ក្នុងមាត់តែនាងបានបិតមាត់ជិត ហើយជនសង្ស័យបានយកដៃច្របាច់ដោះពីរទៅបីដង បន្ទាប់មកទៀត ជនសង្ស័យខាងលើបានយកដងអំបោស មកដាក់ក្នុងប្រដាប់ភេទនាងបណ្តាយអោយឈាមហូរ។
ក្រោយមកជនសង្ស័យខាងលើបានចូលបន្ទប់ទឹក នាងបានរត់ទាំងដៃជាប់ចំណងនឹងអាក្រាតកាយ ហើយដកកន្លឺស រត់ទៅបន្ទប់នៅក្បែរអោយគេជួយកាត់ចំណង់ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ នារីរងគ្រោះមិត្តភក្តដែលនៅបន្ទប់ជាមួយគ្នា បាននាំគ្នាមកដាក់ពាក់បណ្តឹង នៅប៉ុសិ៍្ត នគរបាលរដ្ឋបាលចោមចៅ ដើម្បីអោយរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់៕សារ៉េត