ជនជាតិនីហ្សេរីយ៉ា ៣នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធស្នាក់នៅកម្ពុជា ខុសច្បាប់

ភ្នំពេញ ៖ បុរសជនជាតិនីហ្សេរីយ៉ា៣នាក់ ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ វរសេនីយន៍ទោ ជា ចិត្រា ជានាយការិយាល័យ សហការជាមួយ សមត្ថកិច្ចនគរបាលមូលដ្ឋាន ខណ្ឌមានជ័យចាប់ ឃាត់ខ្លួនពាក់ព័ន្ធ ស្នាក់នៅនិងពួនសំងំធ្វើការដោយខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងកាលពី វេលាម៉ោង០៨និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នៅផ្ទះជួល ផ្លួវ១០BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថាបុរសជនជាតិ នីហ្សេរីយ៉ា ចំនួន ៣នាក់ដែលត្រូវឃាត់ខ្លួននេះគឺ គ្មានលិខិតឆ្លងដែនម្នាក់ និងស្នាក់នៅលើសទិដ្ឋាការ ២នាក់ រួមមានទី១-ឈ្មោះ EBEBE CHUK WUEBUKA PAUL  អាយុ៣៥ឆ្នាំ លើសទិដ្ឋាការស្នាក់នៅ និងទី២-ឈ្មោះ AGIM NNABUEZE ETHELBERI  អាយុ៣៩ ឆ្នាំ លើសទិដ្ឋាការស្នាក់នៅ និងទី៣-ឈ្មោះ MBEREDR CHARLEX OKECHUKWU ភេទប្រុស អាយុ៣២ឆ្នាំ គ្មានលិខិតឆ្លងដែន។

ប្រភពដដែលបានឲ្យដឹងទៀតថា បុរសជនជាតិនីហ្សេរីយ៉ាទាំង៣នាក់នេះ ត្រូវបាននាំមកសាកសួរនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយបញ្ជូនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដើម្បីអនុវត្តនីតិវិធីបន្ត ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *