ជិះម៉ូតូលឿនប៉ះម៉ូតូមួយ​គ្រឿង​ជ្រុលទៅបុករថយន្តពី​ក្រោយ​ដែល​កំពុង​ឈប់បណ្ដាល​ស្លាប់ភ្លាមៗ

img_7259img_7258img_7257img_7256

ភ្នំពេញ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ  នឹងម្នាក់ទៀតបានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីពេទ្យ ខណៈដែលជិះម៉ូតូទៅបុករថយន្តព្រមទាំងកិននឹងអូសជាង៥០ម៉ែត្ររងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកប្រហែលជាងកន្លះម៉ោងម៉ូតូមួយគ្រឿងទៀត បានបើកទៅបុករថយន្តកំពុងបើកបរបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

 

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៦.៥០នាទី២៧ខែវិច្ឆិកាឆ្នាំ ២០១៦តាមបណ្តោយផ្លូវជាតិលេខ ៤ ភូមិគល់សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កម៉ាកហីយ៉ាន់ដាយពណ៌ស្លាទុំប្រភេទយីឌុបពាក់ស្លាកលេខកំពង់ធំ3A.1867ចំណែកឯអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។ដោយឡែកជនរងគ្រោះទី១-មិនបានស្គាល់អត្តសញ្ញាណគ្រាន់តែជិះម៉ូតូម៉ាក ហុងដាសេរី២០១៣ពណ៌ខ្មៅពាក់ស្លាកភ្នំពេញ.1BZ.5163នឹងជនរងគ្រោះទី២-មិនស្គាល់ឈ្មោះដូចគ្នាជិះម៉ូតូម៉ាកFZពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1B1168។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសងខាងលើបើកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូងបានបន្តិស្រាប់តែមានរថយន្តយីឌុបបានបើកមកបុកពេញទំហឹងអូសជាង៥០ម៉ែត្របណ្តាលជនរងគ្រោះត្រូវរថយន្តបុកកិនចំជើងផ្នែកខាងឆ្វេងរងរបួសធ្ងន់។ បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកជនរងគ្រោះទៅព្យាបាលនៅក្លីនិច។ប៉ុន្ដែដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេកបានបញ្ជូនទៅមន្ទីពេទ្យព្រះកុសមះហៅមន្ទីរពេទ្យលោកសង្ឃជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលគ្រោះថ្នាក់បានប្រហែលកន្លះម៉ោងស្រាប់តែមានម៉ូតូមួយគ្រឿងមាក់FZបើកបរក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនហើយវ៉ាម៉ូតូស្កប់ពីមួុយគ្រឿងដែលជិះស្របគ្នាបណ្តាលអោយឌួលម៉ូតូស្កប់ពីដែលជិះគ្នា ២នាក់រងរបួសស្រាល។ចំណែកឯម៉ូតូបង្កខាងលើបានជ្រុលទៅបុកពីរថយន្តដែលឈប់ចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។
ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងនគរបាលចរាចររាជធានីភ្នំពេញមកធ្វើការវាស់វែង។

ចំណែកសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសាយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកំណើតរៀងៗខ្លួន។

រីឯរថយន្តនឹងម៉ូតូទាំង២គ្រឿងត្រូវបានជំនាញចរាចរណ៍ក្រុងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕សារ៉េត

Leave a Reply

Your email address will not be published. Required fields are marked *