ចូលបន្លំលួចម៉ូតូនៅកន្លែងផ្ញើរត្រូវអស់លក្ខណ៍ប្រជាពលរដ្ឋចាប់បានវាយសន្លប់

 

 

 

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានរងរបួសសន្លប់ធំ និងត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងក្រោយពេលដែលរូបគេចូលទៅ
ធ្វើសកម្មភាពចូលទៅបន្លំលួចយកម៉ូតូស៊េរីទំនើប១គ្រឿង ចេញពីកន្លែងផ្ញើរម៉ូតូមួយកន្លែង។ប៉ុន្តែខណៈពេលកំពុងអូសចេញ ត្រូវបានអ្នកទទួលបញ្ញើរដឹងថាមិនមែនជាម្ចាស់ម៉ូតូក៏ស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលហើយប្រជាពលរដ្ឋនាំគ្នាជួយចាប់បានវាយទាត់ធាក់បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់សន្លប់ធំបែបនេះតែម្ដង។

ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅ នៅក្នុងផ្សារជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ មានអាយុប្រហែល៤០ឆ្នាំ ចំណែកម៉ូតូដែលជនលួចយកទៅមិនបានសម្រេចនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1-GK-9206 ជាកម្មសិទ្ធិរបស់ឈ្មោះ សុត ចន្ថន ភេទស្រីអាយុ៣៥ឆ្នាំមុខរបរអាជីវកលក់ដូរក្នុងផ្សារជម្ពូវ័ន មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូទៅផ្ញើរនៅទីតាំងខាងលើកើតហេតុខាងលើ បន្ទាប់មកបានចូលដើរចូលទៅរកទិញឥវាន់នៅក្នុងផ្សារ ពេលនោះជនសង្ស័យបានដើរចូលទៅកន្លែងផ្ញើរម៉ូតូ និងបានប្រទះឃើញម៉ូតូ១គ្រឿងផ្សេងទៀត ត្រូវបានម្ចាស់ភ្លេចប័ណ្ណផ្ញើរម៉ូតូ នៅលើកែបម៉ូតូភ្លេចយកទៅតាមខ្លួន។បន្ទាប់មកដោយសារតែម៉ូតូនោះស៊េរីទាបលក់មិនត្រូវប៉ាន់ជនសថ៊ង្ស័យមិនបានលួចយកទេ គឺបានយកប័ណ្ណផ្ញើរម៉ូតូដែលម្ចាស់ភ្លេចនោះ និងហែកយកប័ណ្ណដែលកឹបជាប់ម៉ូតូខាងលើនោះទៀត ទៅកឹបជាប់ម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៏ខ្មៅរបស់ស្រ្តីរងគ្រោះ។បន្ទាប់បានអូសចេញពីក្នុងទីតាំងផ្ញើរដើម្បីជិះចេញគេចខ្លួន។

ប្រភពដដែលបានប្តទៀតថា ប៉ុន្តែខណៈនោះអ្នកទទួលបញ្ញើរ បានពិនិត្យមើលលេខរៀងត្រូវគ្នាទាំងអស់ តែពេលមើលស្លាកលេខម៉ូតូខុសគ្នាជាមួយប័ណ្ណ ក៏ឃាតឲ្យឈប់និង ស្រែថាចោរៗបង្កឲ្យមានការភ្ញាក់ផ្អើល ទើបប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនបានវាយទាត់ធាក់រហូតដល់សន្លប់ធំ ។ភ្លាមៗនោះនគរបាលបានចុះទៅអន្តរាគមន៏ ហៅរថយន្តពេទ្យរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង៕វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *