បុរសម្នាក់ខណះកំពុងឈរខាត់ថ្នាំរថយន្តស្រាប់តែឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ

0
229

 

 

 

 

ភ្នំពេញ៖បុរសវ័យជាង៣០ឆ្នាំម្នាក់ដែលជាកម្មករក្នុងការ៉ាស់ជួសជុលរថយន្តបានឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆក់រងរបួសធ្ងន់ខណះកំពុងឈរខាត់ថ្នាំរថយន្តនិងបានស្លាប់មុនបញ្ជូនដល់មន្ទីពេទ្យកាល់ម៉ែត្រ។
ហេតុការនេះបង្កឲ្យមានការរភ្ញាក់ផ្អើដល់សមត្ថកិច្ចកាលពីម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នៅដីឡូត៍មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ១០១៩ភូមិឃ្មួញ
សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

សាកសពខាងលើមានឈ្មោះ ឌុច សុខលាង អាយុ ៣១ ឆ្នាំមុខរបរកូនជាងក្នុងការ៉ាស់និងស្នាក់នៅកន្លែងកើតហេតុមានស្រុកកំណើតភូមិវត្តលៀប ឃុំចំការសំរោងស្រុក បាត់ដំបង ខេត្តបាត់ដំបង។
តាមប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះបានឈរបៀកនិងខាត់ថ្នាំរថយន្តជាមួយឈ្មោះគៀង វិរបុត អាយុ៣៧ឆ្នាំខណះកំឈរខាត់ស្រាប់តែជនរងគ្រោះដាច់ផ្ងាកមកក្រោយបណ្តាលរងរបួសធ្ងន់ភ្លាមៗក្រុមការងារបានដឹកជនរងគ្រោះតាមរថយន្តផ្ទាល់ខ្លួនយកទៅកាន់មន្ទីពេទ្យមិត្តភាពកម្ពុជាចិននៅសង្កាត់ឃ្មួញតែដោយស្ថានភាពអ្នករងរបួសធ្ងន់ធ្ងរខាងពេទ្យបង្អែកមិនមានលទ្ធិភាពក៍អោយដឹកជនរងគ្រោះបន្តទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រប៉ុន្តែជាអកុសល់ពេលទៅដល់ខាង់ន្ទីពេទ្យថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយ​ហេតុការណ៍កើតឡើងម្ចាស់ការ៉ាស់បានប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យព្រម​ទាំង​បញ្ជាក់ប្រាប់ថាសពខាងលើនេះពិតជាបានស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីពិតប្រាកដមែនក្រោយពិនិត្យចប់សពបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here