ជិះម៉ូតូត្រឡប់មកពីផ្ទះប្អូនជិតដល់ផ្ទះហើយត្រូវក្រុមចោប្រដាប់អាវុធ(ដាវ)ប្លន់យកម៉ូតូZOOMRE-Xបានដោយសុវត្ថិ​ភាព

 

 

 

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទៅជួបប្អូនលុះត្រឡប់មកវិញត្រូវក្រុមចោប្រដាប់អាវុធ(ដាវ)ប្លន់ម៉ូតូZOOMRE Xបានដោយសុវត្ថិ​ភាព។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧នឹង៣០នាទី​យប់​ថ្ងៃ​ទី២០ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុង ៣០ម៉ែត ភូមិព្រៃល្ងរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះ ឈិន ប៊ុនណារិទ្ធ ភេទប្រុស​អាយុ៣៣មុខរបរជាងដែក រស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​ម៉ូតូដែលជនសង្ស័យប្លន់យកម៉ាកZOOMRE-Xពណ៌ខៀវ ពាក់ស្លាកលេខ​ភ្នំពេញ1DO-7764 ។​

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងផ្ទះប្អូននៅភូមិទួលពង្រដើម្បីនិយាយកិច្ចការ​ងារ ហើយក៏បានត្រឡប់មកផ្ទះវិញ។​លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿងមកគៀរ​ហើយបំបុកម៉ូតូ​ខ្លួន​អោយ​ចុះពី​លើម៉ូតូដោយមានដាវចំនួន២ដើមស្រែក​គំរាម​ថា ហែងចង់ងាប់រឺចង់រស់ពេលនោះ​ខ្លួន​ភ័យហើយចុះពីលើម៉ូតូរត់ចោលម៉ូតូបន្ទាប់មកជនសង្ស័យទាំងនោះបានលើកម៉ូតូជិះទៅបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះទៅផ្ទះទៅយកកាតគ្រីម៉ូតូបាននាំប្រពន្ធទៅដាក់ពាកបណ្តឹងនៅប៉ុស្តិ៍​នគរបាលចោមចៅដើម្បីអោយជួយ​ស្រាវ​ជ្រាវ​រកមុខសញ្ញាខាងលើមក​ផ្ដន្ទាទោស​តាមច្បាប់។៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *