កម្លាំង​នគរ​បាល​ប៉ុស្តិ៍ទំនប់ទឹកល្បាតដល់ចំណុចខាងមុខពេទ្យរុស្ស៊ី​ចាប់​សង្ស័យជនម្នាក់ ក៏ធ្វើការត្រួតពិនិត្យឃើញថ្នាំញៀន១​កញ្ចប់តូច

 

 

 

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍ទំនប់ទឹកល្បាតដល់ចំណុចខាងមុខពេទ្យរុស្ស៊ី​ចាប់​ឃាត់​សង្ស័យធ្វើការត្រួតពិនិត្យឃើញថ្នាំញៀន ១​កញ្ចប់តូច។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣យប់ទាបភ្លឺចូលថ្ងៃទី២១ខែតុលា ឆ្នាំ២០១៧ នៅចំណុចខាងមុខពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ហែម ចន្ទ័សម្បត្តិភេទ ប្រុស អាយុ 33ឆ្នាំ ស្នាក់នៅផ្ទះ 3D ផ្លូវ 51BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរ គ្មានជិះម៉ូតូ​គ្រឿង​ម៉ាក YAMAHA( WR )លេខតួ 001701 គ្មានស្លាកលេខបានរកឃើញថ្នាំញៀន ១​កញ្ចប់តូច តម្លៃ 3ម៉ឺនរៀលទិញពីឈ្មោះ ទី នៅម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ។
សម្ភារះដកហូត ម៉ូតូ១​គ្រឿង
ម្ស៉ៅក្រាមសថ្លា ១ កូនកញ្ចប់
ទូរសសព្ទ័សេរីចាស់១គ្រឿង
បច្ចុប្បន្នជនសង្ស័យរួច និង ម៉ូតូត្រូវបានកម្លាំង​នគរ​បាល​ប៉ុស្តិ៍ទំនប់ទឹក នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *