ជិះម៉ូតូបុកទ្រូងផ្លូវសន្លប់ ជនឆ្លៀតឱកាសមកដល់ខ្វេះយកទ្រព្យគ្មានសល់ រួមទាំងម៉ូតូមួយគ្រឿងផង

ភ្នំពេញៈ បុរស២នាក់ បានជិះម៉ូតូឌុបគ្នា ហើយបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់  ស្រាប់តែមានជនឆ្លៀតឱកាសបានលើកម៉ូតូ និងទ្រព្យសម្បត្តិមានតម្លៃមួយចំនួន រួចជិះគេចបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២នឹង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ តាមបណ្ដោយ៥៩៨ ម្ដុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេត បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ មួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យ​រងរបួសធ្ងន់ទាំងពីរនាក់ ។ក្រោយមកមាជនឆ្លៀតឱកាស៤ទៅ៥នាក់មកលើកយកម៉ូតូ និងឆក់ទូរស័ព្ទ ខ្សែ.ក កាបូបលុយ ពីជនរងគ្រោះគ្មានសល់ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ។

ប្រភពដដែលបានបន្ថែមទៀតថា នៅពេលដែលជនសង្ស័យមកឆ្លៀតឱកាសធ្វើសកម្មភាព គាត់​ក៏បានទៅប្រាប់សមត្ថកិច្ច ដែលយាមនៅក្បែនោះ ប៉ុន្តែបែរជាសមត្ថកិច្ចធ្វើព្រងើយ បណ្ដោយឲ្យ​ពួកគេធ្វើសកម្មភាពដោយសេរី ធ្វើឲ្យមានការរិះគន់ថា សមត្ថកិច្ចនៅក្បែរនោះ ដូចអាជ័យចាំចម្ការចឹង ។

បន្ទាប់មកជនរងគ្រោះ ត្រូវបានរថយន្តសាម៉ុយសង្គ្រោះបន្ទាន់ដឹកយក​ទៅមន្ទីរពេទ្យព្រគកុសុមៈភ្លាមៗ៕​អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *