





ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកយុវជនម្នាក់ទៀតរបួសស្រាលខណះជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តដឹកដីបើកមកបុកពីក្រោយពេញទំហឹងនិងកិន កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២១ខែតុលាឆ្នាំ២០១៧ នៅតាមបបណ្តោយផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើមានឈ្មោះ ហេង រចនា ភេទស្រីអាយុជាង២១ឆ្នាំ ស្នាក់នៅទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ។
តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូម៉ាកnex ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CF 6852 និងមានយុវជនម្នាក់រួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហុីយ៉ាន់ដាយ ដឹកដី មួយគ្រឿងពាក់ស្លាកលេខ ចង្កូតស្តាំ PP 2522 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយហើយបានជ្រុលបុកម៉ូតូពេញទំហឹងថែមទាំងកិនបណ្តាលអោយនារីអ្នកជិះម៉ូតូរងរបួសត្រង់ជើងខាងឆ្វេងចំណែកយុវជនអង្គុយខាងក្រោយរបួសស្រាល។
ក្រោយកើតហេតុជនរងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់។ក្រោយមសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយបន្ត៕វាសនាសែនជ័យ