ស្រ្ដីវយ័ចំណាស់ម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្សយ័ថាខ្យល់គរ

 

 

 

ភ្នំពេញ: ស្ត្រីម៉េម៉ាយវយ័ចំណាស់ម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២១ខែតុលា​ឆ្នាំ២០១៧ស្ថិតនៅបន្ទប់ជួលផ្លូវបេតុងឋិតនៅក្នុងភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជយ័។

សពស្ត្រីខាងលើមានឈ្មោះ នឹម ណាត អាយុ៥៩ឆ្នាំមុខរបរលក់ស៊ុបនៅមុខបន្ទប់ជួល កន្លែងកើតហេតុមានស្រុកកំណើតនៅភូមិកណ្តាលកោះធំ ឃុំកោះធំ ក ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពពត៍មានពីរក្រុមគ្រួសារបានអោយដឹងថា ស្រ្តីរងគ្រោះខាងលើចាប់តាំងបុណ្យភ្ជុំរួចមក គាត់ចេះត្អូញថាចុកដើមទ្រូង នៅពេលនោះកូនៗមិនបានយកគាត់ទៅពេទ្យទេបានត្រឹមតែទិញថ្នាំលេបនិងកូសខ្យល់ទៅបានធូនៅយប់ថ្ងៃទី២០ស្ត្រីរងគ្រោះខាងលើបានជជែកលែងជាមួយអ្នកជិតខាងក្រោយពេលគាត់ត្រលប់មកពីលក់ស៊ុបវិញហើយក៏បានត្អូញថាមិនសូវស្រួលខ្លួនឈឺនៅចំណុចដើមទ្រូងហើយក៏បានអោយកូនស្រីគាត់កោសខ្យលអោយគាត់ទៀតហើយបានចូលសំរាកជាមួយកូនចៅដូចសព្វដង។លុះព្រឹកឡើងអ្នកជិតខាងឃើញបន្ទប់គាត់បិទទ្វារខុសសព្វដងក៏មានការសង្សយ័ ក៏គោះទ្វារបន្ទប់ខណះនោះចៅប្រុសតូចរបស់ដែលដែកជាមួយគាត់បានបើកទ្វារទើបមានការភ្ញាក់ផ្អើលថាស្ត្រីខាងលើបានដាច់ខ្យល់ស្លាប់បាត់បង់ជិវិតទៅហើយទើបមានការភ្ញាក់ផ្អើលនិងរាយការណ៏ជូនអាជ្ញាធម៌មូលដ្ឋាន។ ដោយឡែកសាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយមើលឃើញភាពក្រីក្រដោយរស់នៅផ្ទះជួលហើយសាច់ញាតិខ្វះខាត លោក ឯម ភារី​នាយ​រង​ប៉ុស្តិ៍ស្ទឹងមានជ័យ ត្រៀម​និង​ប្រកាស់​ទៅ​កាន់​តំណែង​ជា​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹង​មាន​ជ័យ​៣ បានរកជំនួយមកជួយ ក្នុង​នោះ​លោកតាំ ថៃ សេង និង ភរិយា​ព្រម​ទាំងបុត្រចំនួន៦០០០០០០៛ (ហុកសិបមុឺនរៀ​ល) និងប្អូនស្រីឯម សុខគារ20$ លោកឯម ភារី20$ផងដែរ ៕បញ្ញា

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *