សុំប្រពន្ធត្រូវរ៉ូវគ្នាវិញ ប្រពន្ធមិនព្រម ប្រើហឹង្សារបួសទាំងសងខាង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលលមួយ បន្ទាប់ពីគេឃើញបុរសម្នាក់ដែលបានចុះចោលប្រពន្ធជាង៣ឆ្នាំ ទៅលួចមានស្រីថ្មីតែពេលនេះស្រាប់តែចង់វិលត្រឡប់មកសុំរួមរស់ ជាមួប្រពន្ធកូនវិញ តែត្រូវប្រពន្ធប្រកែកមិនព្រមត្រូវគ្នា ទើបបង្កជាហិង្សា កាប់ចាក់គ្នារងរបួសធ្ងន់ទាំងសងខាង។

ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើល  នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវលំ ផ្ទះជួលក្នុងក្រុមទី១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សុទ្ធ ចាន់ថន អាយុ៣៦ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅផ្ទះ កើតហេតុខាងលើ ចំណែកជនបង្កជាប្តីឈ្មោះ ផៃ ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងឈើធ្វើការនៅប្រទេសថៃ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើនេះ មានកូន២នាក់ និងបានលែងលះគ្នាជាង៣ឆ្នាំហើយ ដោយសារតែខាងប្តីលួចទៅមានប្រពន្ធចុងមួយទៀត។ មុនពេលកើតហេតុម៉ោងប្រហែល៩យប់ ជនបង្កជាប្តីបានមកផ្ទះកើតហេតុ ហើយសុំត្រូវជាមួយប្រពន្ធវិញ ដោយសន្យាថា នឹងកែខ្លួនលែងដើរលេង មានស្រីញីទៀតហើយ តែខាងប្រពន្ធមិនព្រម។ បន្ទាប់មកខាងប្តីក៏បានសុំកូនពៅមួយ យកទៅចិញ្ចឹម តែប្រពន្ធមិនព្រមឲ្យ ធ្វើឲ្យប្តីខឹង និងបានគំរាមសំលាប់ចោលទាំងអស់។

បន្ទាបើមកជនបង្កបានយកកាំបិតមកចាក់ប្រពន្ធរងរបួសធ្ងន់។ ហើយបុរសជាប្តីបានរត់ឡើងទៅលើឡៅតឿ ចង.កសំលាប់ខ្លួនតែមិនស្លាប់ ហើយបានវាយបែកកញ្ចក់ទ្វារបង្អួច ព្រមទាំងយកអំបែងដែលបែកនោះ មកចាក់ពោះខ្លួនឯងធ្លាយពោះវៀនមកក្រៅ និងបានគប់អំបែងកញ្ចក់ មកក្រោមសំដៅអ្នកជិតខាង ដែលឈរមើលនៅក្បែរនោះទៀតផង ។

ក្រោយពេលកើតហេតុ សម្ថកិច្ចមូលដ្ឋានបានចុះ មកដល់ធ្វើការឃាត់ខ្លួនជនបង្ក តែដោយសារជនបង្កបួសធ្ងន់ សមត្ថកិច្ចក៏បានទាក់ទងរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកសុមៈបន្ទាប់ពីសមត្ថកិច្ចសង្ស័យថា បុរសនេះញៀនថ្នាំខ្លាំងទើបហ៊ានធ្វើដូច្នេះ ៕ អូន  ធួក

a1

 

Leave a Reply

Your email address will not be published. Required fields are marked *