យុវជន​ម្នាក់​ជិះម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​បណ្ដាល​អោយ​រងរបួសធ្ងន់​ម្នាក់​

 

 

 

 

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿលឿន ហើយជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតកំពុងបត់ឆ្លងផ្លូវយ៉ាងពេញ បណ្ដាលអោយរបួសធ្ងន់ម្នាក់ស្រាល២នាក់ កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត(217) ត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ មានយុវជនប្រុសស្រី២នាក់រួមដំណើជាមួយគ្នាដោយម៉ូតូ១គ្រឿងម៉ាកហង់ដា អាយខន ពណ៌ខៀវ ពាក់ស្លាកលេខ បាយ់ដំបង 1G-2487 បានចេញពីផ្សារស្ទឹងមានជ័យ ហើយឆ្លងបញ្ច្រាស់ផ្លូវទៅទិសខាងកើត ភ្លាមៗនោះ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវេវអេស ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1A-1763 បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត (217) ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ហើយបានវ៉ាក់អើជាមួយម៉ូតូអាយខនកំពុងបត់ឆ្លងផ្លូវ ក៏បុកគ្នាចំពីមុខយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យភាគីខាងម៉ូតូវេវអេស ដែលជិះបុក បានរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកភាគីខាងម៉ូតូអាយខនដែលបត់ឆ្លងផ្លូវ បានរងរបួសរលាតខ្លួនប្រាណទាំង២នាក់ ។ដោយឡែកម៉ូតូទាំង២គ្រឿង បានរងការខូចខាតពីមុខដូចគ្នាយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ យុវជនរងគ្រោះដែលរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យ សួរគ៌ា ដឹកយកទៅកាន់មន្ទីពេទ្យភ្លាមៗ ចំណែកភាគីដែលរបួសស្រាល ត្រូវបានមិត្តភ័ក្រដឹកតាមរុឺម៉កម៉ូតូយកទៅលាងរបួសនៅឯមន្ទីពេទ្យសុខលាភមេត្រី ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានដែលជំនាញចរាចរណ៍បានធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ៕ បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *