អគ្គីភ័យ​លេប​ត្របាក់ឃ្លាំងផលិតទ្វាឈើមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កភ្ញាក់ផ្អើលទាំងកណ្តាលយប់

 

 

 

 

ភ្នំពេញ៖ ឃ្លាំងធ្វើទ្វាឈើផ្ទះមួយកន្លែងត្រវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ទាំងកណ្តាលយប់ កាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧ នៅភូមិត្នោតជ្រុំ៦ ផ្លូវលេខ៨៧Bt សង្កាត់បឹកទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាម​ប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានប្រាប់អោយដឹងថា ទីតាំងខាងលើបើកដំណើរការតែពេលថ្ងៃលុះពេលយប់ចាក់សោរចោលដោយម្ចាស់ទីតាំងស្នាក់នៅផ្ទះក្បែរឃ្លាំងដែរ។លុះមកដល់វេលាកើតហេតុស្រាប់តែមានឃើញអណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងទើបបង្កការភ្ញាក់ផ្អើលឌដល់អ្នកជិតខាងនិងរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។
តាម​ប្រភព​ព័ត៌មានពី​កម្លាំង​សមត្ថកិច្ច​ជម្រុះ​បានអោយដឹងថា ក្នុងការបង្កការគ្រោះអគ្គីភ័យខាងលើនេះក្រុមរថយន្តពន្លត់អគ្គីភ័យមានការពិបាកនិងការចូលទៅបាញ់បន្តិចព្រោះស្ថានភាពផ្លូវគឺតូចចង្អៀត។
តាម​ប្រភព​ដដែល​បានបន្តថា រថយន្តពន្លត់អគ្គីភ័យដែលមកអន្តរាគមមានចំនួន១៦គ្រឿងនិងស្មើនិង៣១ជើង។
ករណី​គ្រោះអគ្គីភ័យខាងលើនេះប្រើប្រាស់អស់រយះពេលជិត៣ម៉ោងទើបអាចគ្រប់គ្រងបានទាំងស្រុងដោយមិនមានរងរបួសដល់មនុស្សនិងរាលដាល់ផ្ទះអ្នកជិតខាងនោះទេ។
មូលហេតុនៃការឆាឆេះខាងលើនេះជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋានថាមកពីឆ្លងចរន្តអគ្គីសនីទើបបណ្តាលអោយឆាបឆេះបែបនេះ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *