សពមេធាវីការពារក្តីជូនសមមិត្ត ឌុច លោកកា សាវុត្ថ បូជានៅថ្ងៃ ២៩ វិច្ឆិកា នៅវត្តទួលសង្កែ

ភ្នំពេញះ សពលោក ការ សាវុត្ថ មេធាវីការពារក្ដីរបស់ កាំង ហ្គេកអ៊ាវ ហៅឌុច និងជាអតីតស្វាមីតារាចម្រៀងម៉ៅ ស៊ីណាត ដែលបានទទួលមរណភាពនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធនោះ បើតាមការជូនដំណឹងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចក្រុមគ្រួសាសពបានឲ្យដឹងថា បន្ទាប់ពីតម្កល់សពទុកនៅផ្ទះក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នោះ សពលោកនឹង ដង្ហែទៅបូជានៅវត្តទួលសង្កែ នាថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៦ និងសូមជូនដំណឹងដល់ អស់លោក លោកស្រី ព្រមទាំងមិត្តភក្តិ អញ្ជើញទៅចូលរួមរំលែកទុកផងដែរ ៕ ប្រសើរ

%e1%9e%98%e1%9f%81%e1%9e%92%e1%9e%b6%e1%9e%9c%e1%9e%b8%e1%9e%80%e1%9e%b6-%e1%9e%9f%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92

Leave a Reply

Your email address will not be published. Required fields are marked *