


ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណះជិះម៉ូតូឌុបគ្នាពេលដល់ចំណុចផ្លូវបំបែកជាបួនក៏ត្រូវរថយន្តកាមរីបើកបុកពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖២០នាទីយប់ថ្ងៃទី២១ខែតុលាឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៣១០កែងផ្លូវព្រះមុន្នីវង់ស្ថិតក្នុងសង្កាត់បឹកកេងកងទី២ ខណ្ឌចំកាមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកឌ្រឹមសង់ប៊ិច ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1BF 3868 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុដោយអតិភាពភ្លើងស្តុបខៀវក៏បន្តទៅមុខទៀតស្រាប់តែមានរថយន្តម៉ាកកាមរីមិនចាំស្លាកលេខមួយគ្រឿងធ្វើថំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង់ក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿនដូចគ្នាបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ចំណែករថយន្តបង្កបើកគេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុករងចាំម្ចាស់មកទទួលយកទៅវិញ៕សារ៉េត