បុរសម្នាក់ត្រូវគេកាប់រងរបួសធ្ងន់សង្ស័យជាអំពើប៉ុនប៉ងឃាតកម្ម

 

 

 
ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបងប្អូនសាច់ញាត្ត្តិបញ្ជូនទៅសង្រ្គោះភ្បភ្លាមៗនោះ​ ខណៈ​ដែល​ជន​មិន​ស្គាល់​មុខ​កាប់​ពី​ក្រោយ​។ហេតុការនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩និង១៥០នាទីយប់ ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៧ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមការបកស្រាយនៅកន្លែងកើតហេតុបានបញ្ជាក់ថា ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យ ១នាក់ ស្លៀកពាក់ស៊ីវិលធ្វើរដំណើរដោយ ថ្មើរជើង
និងប្រដាប់ដោយដាវសាំម៉ូរ៉ៃ១ ដើមទៀតផង។
ជនសង្ស័យខាងលើមានឈ្មោះ ង៉ែត ហៅអាយក្ស ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក ទីលំនៅផ្ទះជួល ភូមិ
ថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (រត់គេចខ្លួន)​។​រីឯជនរងគ្រោះ ឈ្មោះម៉ៅ កូហេ ភេទប្រុសអាយុ មុខរបរជាងផ្សារដែក ទីលំនៅផ្ទះជួល ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានបញ្ជាក់ឲ្យដឹងដែថានៅកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១៩និង០០នាទី ជនរងគ្រោះបានត្រឡប់មកពីធ្វើបានដើររតាមផ្លូវបេតុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្នុងគោលបំណងត្រឡប់ទៅបន្ទប់ជួល។លុះពេលជនរងគ្រោះដើរដល់ទីងងឹត ស្រាប់តែជនសង្ស័យបានលបកាប់ ទៅលើជនរងគ្រោះបណ្តាលអោយត្រូវត្រូវសៀតថ្កាចំហៀងខាងឆ្វេង (របួសធ្ងន់) និងត្រូវខ្នង (របួសធ្ងន់)។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្តង​ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យសូវៀត(ពេទ្យរ៉ុស្សី)ដើម្បីព្យាបាលផងដែរ។
ក្រោយមកសាច់ញាត្តិខាងខាងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋាលចោមចៅដើម្បីស្វែងរកជនដៃដល់មកផ្ដន្ទាទផសតាមច្បាប់ផងដែរ៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *