ឆក់ទៀតហើយខណ្ឌដូនពេញ ឃាត់ជនសង្ស័យ៦នាក់ឆក់ជនជាតិបរទេស

0
206

 

 

 

 

ភ្នំពេញ៖ យុវជន​៦​នាក់់​ដែល​ទើប​ចេញ​ពេញ​វ័យ​បាន​នាំ​គ្នា​ចេញ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​ជាតិ​បរទេស​តែ​មិន​បាន​សម្រេច​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​បាន​ភ្លាមៗ ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២២​ខែ​តុលា​ឆ្នាំ​២០​១៧ នៅ​ត្រង់​ចំណុច​ផ្លូវ​១៤២​កែង​ផ្លូវ​៦៧​មុខ​ភោជនីដ្ឋាន​(សូរិយា)​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​​ដូន​​ពេញ ។

សមត្ថ​កិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​​សង្ស័យ​​ទី​​១​-ឈ្មោះ​សុខ ហេង ភេទ​ប្រុស អាយុ​១៨ ។
ទី២-​ឈ្មោះ​សុខ ដា ភេទ​ប្រុស អាយុ​១៦ ។ ទី៣-ឈ្មោះ​មាស ភិម ភេទ​ប្រុស អាយុ​១៥ ។ ទី៤-ឈ្មោះ ភេង លី គីម សួរ​ ភេទ​ប្រុស អាយុ ១៥ ។​ ដោយ​ឡែក​ជន​សង្ស័យ​​២​​នាក់​​ទៀត​​មិន​បាន​​ស្គាល់​​អត្ត​សញ្ញាណ​ទេ ។

សមត្ថកិច្ច​បាន​បន្ដ​ថា មុខ​ពេល​ឃាត់​ខ្លួន​ក្រុម ជន​សង្ស័យ​ទាំង​៦​នាក់​ជា​មុខ​សញ្ញា​ឆក់​យ៉ាង​សកម្ម​ក្នុង​រាជធានីភ្នំពេញ​នេះ​គឺ​កម្លាំង​នគរ​បាល​ប៉ុសិ៍ផ្សារ​ថ្មី​ទី​២​និង​នគរបាល​ខណ្ឌ​ដូន​ពេញ បាន​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន​ក៏​ឃើញ​ក្រុម​ជន​សង្ស័យ​ទាំង​៦​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​មិន​បាន​សម្រេច​​ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​ចាប់​បាន​ទាំង​៦​នាក់ និង​ដក​ហូត​ម៉ូតូ៣​គ្រឿង និច​២គ្រឿង​ប៊ីក​១​គ្រឿង​ដែ​ល​ពួក​គេ​ជិះ​ធ្វើ​សកម្ម​ភាព ។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​៦​នាក់ រួម​ជា​មួយ​វត្ថុ​តាង​ម៉ូតូ ចំនួន​៣​គ្រឿង ត្រូវ​បាន​កម្លាំង​​សមត្ថ​កិច្ច នាំ​យក​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី២ និង​បញ្ចូន​បន្ត​ទៅ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ ដើម្បី​ចាត់​ការ​តាម​នីតិវិធី ៕បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here