




ភ្នំពេញ៖ កម្លាំងនគរបាលប៉ុសិ៍្តចោមចៅល្បាតក្នុងភូមិសាស្ត្រ ឃាត់ជនសង្ស័យជួញដូរគ្រឿងញៀនបាន២នាក់រួមមានថ្នាំញៀន១១កញ្ចប់ក្នុងនៅ នោះមាន១កញ្ចប់ធំនឹង១០កញ្ចប់តូច។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងកាលវេលាម៉ោង ១២នឹង៣០នាទីយប់ឈានចូលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧ស្ថិតនៅផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យ២នាក់ទី១-ឈ្មោះ សេង ណារ័ត្នភេទប្រុសអាយុ ១៨ឆ្នាំ មិនពិតប្រាកដរស់នៅភូមិថ្មគោល សង្កាត់ចោមចៅខណ្ឌសែនជ័យ។
ទី២-ឈ្មោះ ភា ផៃ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានភូមិកំណើតនៅ ស្រុកមូងឫស្សី ខេត្តបាត់ដំបង ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុសិ៍្ត ចោមចៅ បានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានចេញល្បាត នៅតំបន់ស្មក់ស្មាញ ដោយនៅតាមបណ្តោយផ្លូវបេតុង ភូមិកើតហេតុខាងលើស្រាប់តែឃើញជនសង្ស័យមានគ្នា ២នាក់ដែលកំពង់ដើរតាមផ្លូវ ដោយមានការសង្ស័យហើយបានកាក់ឆែកឆេរក៏ឃើញថ្នាំញៀន សៀតនៅនឹងចង្កេះខោក្នុងប្រអប់ស្ករកៅស៊ូរហើយបានឆែកឆេឃើញថ្នាំញៀន ១កញ្ចប់ធំនឹង១០កញ្ចប់តូចសរុប១១កញ្ចប់ រួចឃាត់ជនសង្ស័យខាងលើភ្លាមៗផងដែរ។
តាមប្រភពព័ត៌មានពីនាយរងប៉ុសិ៍្តចោមចៅលោក ង៉ោ សេរីបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះសេង ណារ័ត្ន បានឆ្លើយសារភាពថា ខ្លួនបានទទួលថ្នាំញៀនខាងលើ ដោយយកអោយម៉ូយ បានចំនួន៦ទៅ៧ដងហើយក្នុងម្តងៗឈ្មួញអោយ ជាថ្លៃថ្នូរចំនួន២០$ ។ចំណែកជនសង្ស័យម្នាក់ទៀត ខ្លួនបានសារភាពថា គាត់មិនដឹងឡើយគ្រាន់តែដើរជាមួយគ្នាហើយធ្លាប់ជក់ ក្នុង១អាទិត្យជក់ចំនួន២ដងទៅ៣ដងតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុសិ៍្តចោមចៅបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅជំនាញព្រហ្មទណ្ឌពោធិសែនជ័យចាត់ការតាមនីតិវិធីបន្ត៕វាសនាសែនជ័យ