ចោរអស់លក្ខ័ណត្រឹមទូរសព្ទភ្ជាប់ប្រព័ន្ធGPS

 

 

 

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានម្ចាស់កាបូបដេញតាមតាំងពីខណ្ឌសែនសុខរហូតតាមចាប់បាននៅខណ្ឌចំការមន​ខណៈ​ដែល​ជនសង្ស័យធ្វើសកម្មភាពលួចកាបូបបានសម្រេចរួចគេចខ្លួន ។​ហេតុ​ការណ៍​ឃាត់ខ្លួននេះកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧ នៅចំណុចផ្លញវ៣៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
ជនសង្ស័យមានឈ្មោះ សុខ ប្រុស ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរ កម្មករសំណង់ស្នាក់នៅមិនពិតប្រាកដ ។ដោយឡែកម្ចាស់កាបូបមានឈ្មោះ បូរី ភេទប្រុសអាយុ២៣ឆ្នាំស្នាក់នៅជិតខ្លោងទ្វាវត្ដសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ចំណែកម្ចាស់ម៉ូតូមិនទាន់បានស្គាល់អត្ដសញ្ញាណនៅឡើយទេ ។
​តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានប្រាប់ឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺជនសង្ស័យបានធ្វើ​សកម្មភាពលួចកាច់ករម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ដែលពាក់ស្លាក់លេខភ្នំពេញ1 BJ-54 86 ដែលជនសង្ស័យធ្វើសកម្មភាពលួចកាច់ករបានសម្រេចមកពីក្រោយសាលាបមឋសិក្សាទួលគោក ដែលគេហៅសាលាពៅអ៊ុំរួចបានជិះគេចខ្លួនតែម្ដង។បន្ទាប់​មក​ជនសង្ស័យបានជិះទៅដល់ជិតនៅវត្ដសំរោងអណ្ដែតក៏បានធ្វើសកម្មភាពលួចកាបូបលុយបានសម្រេចទៀតហើយជិះគេចខ្លួនតាំងពីខណ្ឌសែនសុខរហូតមកដល់ផ្លូវ៣៧៤ ទើបម្ចាស់កាបូបដេញតាមចាប់បានដោយសារនៅក្នុងការបូបមានទូរសព្ទភ្ជាប់នៃប្រព័ន្ធGPS រួចប្រគល់ឲ្យ​កម្លាំង​នគរ​បាល​តែម្ដង ។

​តាម​ប្រភព​ដដែល​បានបន្ដថា សម្ភារៈនៅក្នុងខ្លួនជនសង្ស័យដែលដកហូតមាន៖​
សោរអក្សរTសម្រាប់កាច់ក .កាបូបលុយនិងកាបូបស្ពាយក្រោយ . ម៉ូតូម៉ាក ហុងដាឌ្រីមមួយគ្រឿង . ថ្នាំញៀនមួយកញ្ចប់តូច ផងដែរ ។ បញ្ជាក់ថា ជនសង្ស័យរូបនេះពិតជាមុខចាស់មែន ដោយក្នុងមួយថ្ងៃធ្វើសកម្មភាព សម្រេច២ករណីតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការតាមផ្លូវច្បាប់ ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *