ម៉ូតូ​ហុងដា​សេ​១១០ជិះបញ្ច្រាស់ផ្លូវពន្លះជាម៉ូតូMSXពេញទំហឹងបណ្តាលអោយរបួសធ្ងន់៣នាក់

 

 
ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូសង់ប៊ិចក្នុងល្បឿនលឿនទាំងបញ្ច្រាស់ផ្លូវហើយបានបុកជាមួយម៉ូតូMSXពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់៣នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧ នៅជិតច្រកចូលវត្តដំបូកខ្ពស់ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារបឹងទំពុន ខណ្ឌមានជ័យ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកMSX បិតស្កុតពណ៌ខៀវ លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1FN 5057 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើត​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ-1BU 6727 ធ្វើដំណើរបញ្ច្រាស់ទិសចរាចរណ៍ក្នុងល្បឿនលឿនក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសទាំងសងខាងចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាម ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងទំពុនរងចាំដោះស្រាយពេលក្រោយ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *