បុរសម្នាក់ ពាក់ពន្ធ័និងករណីបង្ខាំងមនុស្សខុសច្បាប់ ​ត្រូវ​កម្លាំង​នគរបាល​ឃាត់​ខ្លួន​

img_7272

ខេត្តស្វាយរៀង៖ នគរបាលក្រុងបាវិត  បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះពាក់ពន្ធ័និងករណីបង្ខាំងមនុស្សខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៦ក្នុងភូមិបាវិតកណ្ដាលសង្កាត់ក្រុងបាវិតក្រុងបាវិត។
តាមប្រភពពត៌មានពីកម្លាំងនគរបាលប៉ុស្តិ៍បាវិតម្នាក់បានអោយដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងឈ្មោះង្វៀងធីវ៉ាងភេទស្រីអាយុ២៦ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិថាន់ហាឃុំកូយ៉ូវស្រុកកូយ៉ូវខេត្តតៃនិញបានប្ដឹងទៅលើឈ្មោះហាវាងថាយភេទប្រុអាយុ២៣ឆ្នាំជនជាតិវៀតណាមមានទីលំនៅមណ្ឌល២សង្កាត់អីចឹង ស្រុកកងទុង  ខេត្តយ៉ាឡាយនិងបក្ខពួកពីបទបង្ខាំងមនុស្សខុសច្បាប់។

ក្រោយមកទើបកម្លាំងនគរបាលបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យតែម្ដង។រីឯជនរងគ្រោះមានឈ្មោះហ្វៀងមិនជីអាយុ២៧ឆ្នាំជនជាតិវៀតណាមមានទីលំនៅប្រទេសវៀតណាម។

ចំណែកឯជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថាខ្លួនជាអ្នកសុីឈ្នួលយាមមនុស្សពិតប្រាកដមែនដោយនៅថ្ងៃឃាត់ខ្លួនរូបគេបានឈរចាំក្រុមគ្រួសារជនរងគ្រោះយកលុយមកអោយចំនួន១០០លានដុងក៏ត្រូវកម្លាំងនគរបាលឃាត់តែម្ដង។

បច្ចុប្បន្ននេះកម្លាំងនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ស្នងការនគរបាលខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *