ស្ត្រីម្នាក់លែងលះគ្នាជាមួយប្តីជាងកន្លះឆ្នាំមិនដឹងមានរឿងអីចង.កសម្លាប់ខ្លួន

ភ្នំពេញៈ ស្រ្តីម្នាក់ដែលគេស្គាល់ថា ឈ្មោះ វ៉ា នួនសុភា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ឡេ បានសម្រេចចិត្តយកក្រមាចង.កធ្វើអត្តឃាតខ្លួនឯង នៅធ្នឹមបង្អួច​ក្នុងបន្ទប់​ដេក ដោយមិនដឹងមូលហេតុ

ហេតុការណ៍នេះបង្ក​ឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ10 ផ្លូវM14 បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាផ្ទះផ្ទាល់ខ្លួនរបស់ស្រី្តរងគ្រោះ។

ប្រភពព័តមានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ បានឲ្យ​ដឹងថា កន្លងមក ស្រី្តរងគ្រោះបានលែងលះគ្នាជាមួយប្តីបានជាងកន្លះឆ្នាំមកហើយដោយមានសាលក្រមតុលាការត្រឹមត្រូវ ។ តាំងពីពេលនោះមកស្រ្តីរងគ្រោះក៏ធ្លាប់លេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវបងប្អូនដឹងទាន់នាំគ្នាដឹកយកទៅមន្ទីរពេទ្យជោរៃជួយសង្គ្រោះទាន់ ។ លុះដល់ថ្ងៃទី២២ខែតុលាឆ្នាំ២០១៧វេលាម៉ោង៤ល្ងាច មិនដឹងជនរងគ្រោះមានវិបត្តិ​ផ្លូវចិត្តរឿងអីស្រាប់តែយកក្រមាចងកធ្វើអត្តឃាតនៅធ្នឹមបង្អួចក្នុងបន្ទប់ដេកសា្លប់តែម្តង ដោយគ្មានអ្នកណាដឹងឡើយ។ ក្រោយមកទើប អ្នកបម្រើក្នុងផ្ទះនេះឃើញក៏ឆោឡោ​រត់ទៅប្រាប់សន្តិសុខបុរី រួចទៅរាយការណ៍ជូនសមត្ថកិច្ចចុះទៅធ្វើកោសល្យវិច័យ ដល់កន្លែងកើតហេតុដោយបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ហើយមូលហេតុដែលបណ្តាលឲ្យធ្វើអត្តឃាតនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ។

ក្រោយមកសពស្រ្តីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យ​ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *