កម្ម​ករ​ម្នាក់​ឡើង​ប្រក់​ដំបូល​រោង​ចក្រ​តែ​ជា​អកុសលធ្លាក់​ចុះ​ជុង​នឹង​ស័ង្កសី​បណ្ដាល​អោយ​រងរបួសធ្ងន់​

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់ឡើងប្រក់ដំបូល​រោងចក្រតែជាអកុសលបណ្ដាលឲ្យធ្លាក់ចុះមកក្រោមជុងជាមួយនឹង​សង្ក័សីធ្លាយពោះវៀនចេះមកក្រៅ​។ហេតុការណ៍​នេះ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧ នៅចំណុចរោងចក្រគ្មានយីហោ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ធុន ធាក អាយុ៣៧ឆ្នាំស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រុកភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសា ខេត្ដព្រៃវែង ។

តាមប្រភពព័ត៌មានពីកម្មករដូចគ្នាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងកម្មករដូចគ្នា៤ទៅ៥នាក់បានយកសង្ក័សីប្រវែង១ម៉ែត្រឡើងទៅលើដំបូលដើម្បីតចន្លោះដែលខ្វះ ស្រាប់តែពេលនោះជនរងគ្រោះបានផុងជើងបណ្ដាលឲ្យធ្លាក់សង្ក័សីប្រវែង១ម៉ែត្រចុះមកក្រោមមុនរួចជនរងគ្រោះបានធ្លាក់ចុះមកតាមក្រោយបណ្ដាលឲ្យជុងនិងសង្ក័សីធ្លាយពោះវៀនចេះមកក្រៅតែម្ដង ភ្លាមៗនោះក្រុមកម្មករដូចគ្នាបានទាក់ទងទៅសមត្ថកិច្ចឲ្យហៅរថយន្ដសង្គ្រោះបន្ទាន់មកទទួលយកទៅសង្គ្រោះភ្លាមៗ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានរថយន្ដដឹកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យព្រះកុសុមះ(ហៅពេទ្យលោកសង្ឃ) ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *