




ភ្នំពេញ៖ ក្រុមនិស្សិតមួយក្រុមបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជយ័ក្រោយពេលដែលក្រុមចោរមួយក្រុមបានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ជួលហើយកាច់សោរម៉ូតូពួកគាត់អស់រហូតដល់ទៅ៤គ្រឿង។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧ស្ថិតនៅផ្លូវបេតុងចំនុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិព្រែកទល់សង្កាត់ស្ទឹងមានជយ័២ខណ្ឌមានជយ័។
ម៉ូតូដែលក្រុមចោរធ្វើសកម្មភាពលួចទៅបាត់នោះមានចំនួន៤គ្រឿងក្នុងនោះមានម៉ូតូប្រភេទScoopyចំនួន២គ្រឿងនិងម៉ូតូHondaC125ចំនួន២គ្រឿងក្រោយពេលកើតហេតុជនរងគ្រោះប្រុសស្រីទាំង៤នាក់បានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជយ័ប៉ុណ្ណោះ។
ហើយប្រជាពលរដ្ឋដែលរស់នៅសង្កាត់ស្ទឹងមានជយ័សូមណូមពរដល់អាជ្ញាធម៌ជាពិសេសលោកតេងស៊ីណូអធិការខណ្ឌមានជយ័មេត្តាជួយអោយកម្ព្តជួយអោយកម្លាំងនគរបាលចុះជួយអន្តរាគមន៍ផង ព្រោះប្រជាពលរដ្ឋមានការភយ័ខ្លាចនូវសុខសុវត្តិភាពដោយសារចោរលួចគាស់ផ្ទះរបស់ពួកគាត់ស្ទើរាល់ថ្ងៃ៕បញ្ញា