បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​បណ្ដាល​អោយ​រងរបួសធ្ងន់​

 

 

 

 

 

ភ្នំពេញ​៖​បុរសម្នាក់បើកបរ​រថយន្ត​ទាំងស្រវឹងបុកម៉ូតូមួយគ្រឿងហើយ​ព្យាយាម​បើករត់ត្រូវអ្នកឃើញហេតុការណ៍ជួយដេញចាប់បាន​មក​វិញ​។ហេតុការណ៍​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង១៩​៖៤៥នាទីយប់ថ្ងៃទី២៣ខែតុលា២០១៧នៅចំណុចផ្លូវ១៤៦កែង២៥៧​ ក្នុង​សង្កាត់ទឹកល្អក់២ខណ្ឌ​ទួលគោករាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុការណ៍នោះបានអោយដឹងថា​ នៅ​មុនពេលកើតហេតុ​គេ​ឃើញបុរសម្នាក់វ័យប្រហែល២៥ឆ្នាំ​មិន​ស្គាល់​អត្តសញ្ញាណ​ជិះម៉ូតូ​គ្រឿង​ម៉ាកWaveពណ៌​ក្រហម​ពាក់​ស្លាក​លេខបាត់ដំបង1B-0430ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧​ ក្នុង​ទិស​ដៅ​ពីត្បូងទៅជើង​។​លុះ​មកដល់ចំណុចកែង១៤៦ស្រាប់មានបុរសម្នាក់វ័យប្រហែល៤០ឆ្នាំ​មិន​ស្គាល់​អត្តសញ្ញាណ​បើករថយន្តម៉ាកHigh lender​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ2AO-6632​ធ្វើដំណើរតាមបណ្តោយផ្លូវ១៤៦​ ក្នុង​ទិស​ដៅ​ពីលិចទៅកើតយ៉ាងលឿន​ ដល់ចំណុចកែងក៏បុកបុរសជិះម៉ូតូពេញមួយទំហឹងបណ្តាលអោយរងរបួសជើងខាងស្តាំ​មិន​ព្រម​ឈប់​នោះ​ទេ​ក៏បន្ថែមល្បឿនកិនពីលើម៉ូតូរត់ភ្លាមនោះក៏​ប្រជាពលរដ្ឋ​នៅជិតនោះដេញតាមឃាត់​ រថយន្ត​ព្រម​ទាំង​អ្នក​បើកបរ​នៅចំណុចផ្លូវ២៦១សង្កាត់បឹងសាឡាងជិតអធិការដ្ឋ​ខណ្ឌ​ទួលគោក​ប្រគល់​ទៅ​អោយ​កម្លាំង​នគរ​បាល​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ព្រម​ទាំង​ទំនាក់ទំនង​នគរ​បាល​ជំនាញ​ចរាចរណ៍​មក​ធ្វើ​ការ​វាស់វែង​និង​យក​រថយន្ត​បង្ក​ហេតុ​នឹង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ។​ចំណែកឯ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ​៕ខុង​មុីង​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *