





ភ្នំពេញ៖ស្ត្រីវ័យចំណាស់ម្នាក់លួចយកកូនសោរពីប្ដីទៅចម្លង រួចនិយាយបំភ្លើសថាចោរប្លន់ប្ដឹងសមត្ថកិច្ចផ្អើលពេញខណ្ឌ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលការណ៍ពីវេលាម៉ោង២១:០០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ស្ថិតនៅចំណុចផ្ទះលេខ៦៨ EO ផ្លូវ លេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនអ្នកបំភ្លើសសភាពការណ៌ : ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៨ Eo ផ្លូវលេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ចំណែកឯប្ដីឈ្មោះ ង៉ែត ញ៉ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ យាមក្រុមហ៊ុនហនុមាន ស្នាក់នៅផ្ទះលេខ៦៨E0 ផ្លូវលេខ១១០ ក្រុមទី៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាម្ចាស់លុយ ) ។
តាមប្រភពព័ត៌មានពីប្តីរបស់ស្រ្តីបំភ្លើសសភាពការណ៍បានអោយដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២១:០០នាទីយប់ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ឆ្លៀតពេលប្ដីឈ្មោះ ង៉ែត ញ៉ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មិននៅផ្ទះបានបំភ្លើសសភាពការណ៌ថាចោរប្លន់យកលុយនៅក្នុងផ្ទះអស់ចំនួន១០០០$ ( មួយពាន់ដុល្លារសហរដ្ឋអាមេរិក ) និង៨០០០០០៛ ( ប៉ែតសិបមុឺនរៀល )។បន្ទាប់មកចោទថាមានជនល្មើស២នាក់មកចូលយកកូនកាំបិតភ្ជង់ប្លន់យកលុយខាងលើហើយគេចខ្លួនបាត់ រួចរត់មកប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣។
តាមការបំភ្លឺអះអាងរបស់ឈ្មោះ ជន បញ្ញារស្មី ភេទប្រុស អាយុ៨ឆ្នាំ ( ត្រូវជាចៅដែលរស់នៅជាមួយឈ្មោះ ស៊ុន រដ្ឋា ជាយាយ ) បានឲ្យដឹងថានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២:២០នាទីរសៀល ខ្លួនបានឃើញយាយឈ្មោះ ស៊ុន រដ្ឋា ឆ្លៀតពេលជីតាខ្លួនឈ្មោះ ង៉ែត ញ៉ កំពុងតែដេកលក់នៅផ្ទះហើយបានទុកកូនសោរកេសដាក់លុយនៅជាប់កង់។ពេលនោះជីដូនខ្លួនឈ្មោះ ស៊ុន រដ្ឋា បាន យកកូនសោរកេះយកទៅចម្លងទុកសំរាប់យកលុយជីតារបស់ខ្លួន លុះមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩:០០នាទីយប់ឆ្លៀតពេលជីតាខ្លួនទៅយាម(ជាសន្តិសុខ)យាយរបស់ខ្លួនក៏បាន យកកូនសោរកេះដែលចម្លងរួច ហើយយកលុយចំនួន០២ដុំដាក់នៅក្នុងថង់ពណ៌ខ្មៅ រួចយាយរបស់ខ្លួនឈ្មោះ ស៊ុន រដ្ឋា ក៏យកលុយទៅលាក់ទុកបាត់ រួចយាយក៏មករើកកាយខោអាវនៅក្នុងផ្ទះធ្វើដូច មានចោរចូលប្លន់ ហើយនាំរូបខ្លួនមកទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ថាមានចោរចូល ប្លន់យកលុយ ទើប មានសមត្ថកិច្ចចុះទៅកន្លែងកើតហេតុតែម្ដង៕សារ៉េត