គ្រូូកាត់ប្រជ្រុុយលួងលោមនាងក្រមុំ រំលោភបាន៥ដង ក្នុងរយៈពេល២ ម៉ោង

0
320

ភ្នំពេញ ៖ គ្រូអូមអាមពូកែបោកប្រាស់នាងក្រមុំម្នាក់យកទៅរំលោភ៥ដងក្នុងពីរម៉ោងបន្ទាប់ពីលួងលោមនាងឲ្យជឿតាមខ្លួនយ៉ាងងប់ងុលត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីបែកធ្លាយដឹងដល់ក្រុមគ្រួសាររបស់នាងក្រមុំរយៈពេលមួយអាទិត្យក្រោយមក។បុរសនេះត្រូវឃាត់ខ្លួន នៅវេលាម៉ោង១១និង១០នាទីថ្ងៃព្រឹក ថ្ងៃទី២៧ វិច្ឆិកា ពេលធ្វើដំណើរចេញពីខេត្តកំពង់ស្ពឺឆ្ពោះមកភ្នំពេញ ដល់ចំណុចរង្វង់មូលថ្នល់បំបែកចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាកន្លែងណាត់ជួប ក៏ត្រូវចាប់ខ្លួនតែម្តង ។

គ្រូបោកល្មោភកាមគុណរូបនេះត្រូវបានគេស្គាល់ឈ្មោះ ភុន សុខហេង អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយក៏មានម្ដាយធ្វើជាគ្រូទាយដែរ ។ ដោយឡែកនារីរងគ្រោះមានអាយុ២៣ឆ្នាំ រស់នៅក្នុងខេត្តកំពង់ស្ពឺនោះដែរ ។

ក្រុមគ្រួសារនារីរងគ្រោះបានទម្លាយឲ្យដឹងថា កន្លងមកគ្រូបោក បានទំនាក់ទំនងជាមួយនាងក្រមុំខាងលើតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបានប្រាប់នាងថា ខ្លួនជាគ្រូទស្សន៍ទាយខាងជោគជាតារាសីពូកែស័ក្ដិសិទ្ធិ និងអាចមើលដឹងពីគ្រោះនិងលាភយ៉ាងច្បាស់ ហើយបើនាងមានចំណាប់អារម្មណ៍ ខ្លួនអាចជួយមើលបាន។អ្វីដែលហួសចិត្តទៀតនោះគឺគ្រូបោកមើលដឹងថា នារីរងក្រោះមានប្រជ្រុយនៅដើមទ្រូងធ្វើឲ្យឪពុកម្ដាយ, ឪពុកម្តាយធំ, និងយាយ តា មានគ្រោះថ្នាក់ ព្រោះតែប្រជ្រុយធំមួយនេះហើយបើមិនប្រញាប់កាត់គ្រោះនោះចេញទេ និងមានរឿងធំគឺឪពុកម្ដាយ, ឪពុកម្តាយធំ, និងយាយ តា របស់នាងទាំងអស់ នោះនិងមានគ្រោះថ្នាក់ ដោយសារនាងមិនខានឡើយ ។ ដោយសារតែការនិយាយបំភ័យ ទើបទំនាក់ទំនងរវាងគ្រូទាយនិងនារីរងគ្រោះបានបង្កើនការទាក់ទងគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានរយៈពេលជាងកន្លះខែប៉ុណ្ណោះ ភាពជិតស្និទ្ធជាមួយគ្នាបានកើតឡើង ហើយលោកគ្រូទាយត្បាញអាយរូបនោះ បានលួងលោមនិងបំភ័យនាងពីមួយថ្ងៃទៅមួយថ្ងៃឲ្យនាងប្រញាប់ទៅកាត់ប្រជ្រុយគ្រោះចេញ ជាហេតុធ្វើឲ្យនាងដេកមិនលក់ បក់មិនល្ហើយ មិនពិគ្រោះជាមួយសាច់ញាតិរបស់ខ្លួន បែរជាសម្រេចចិត្តទៅជួបគ្រូបោករូបនោះដើម្បីកាត់គ្រោះ។

ប្រភពដដែលបានបន្តថា បន្ទាប់មកនាងនិងគ្រូទាយកំពូលបោក បានណាត់ជួបគ្នានៅវេលាល្ងាចថ្ងៃទី១៩ វិច្ឆិកា ដើម្បីបានស្គាល់គ្នា ប៉ុន្តែពេលនោះគ្រូទាយនៅមិនទាន់បាន ធ្វើកិច្ចកាត់គ្រោះនៅឡើយទេ បន្ទាប់ពីជជែកគ្នាឲ្យដឹងសាច់រឿងខ្លះៗរួចមក អ្នកទាំងពីរក៏បានបែកគ្នា ។ បន្ទាប់មកគ្រូទាយបានត្រឡប់ទៅផ្ទះវិញ ឯនាងក៏បានត្រឡប់ទៅផ្ទះវិញដូចគ្នាដែរ ។ លុះដល់ថ្ងៃទី២០ វិច្ឆិកា គ្រូទាយបានទូរស័ព្ទណាត់ជួបគ្នាជាមួយនាងម្ដងទៀត ហើយពួកគេបានជួបគ្នានៅវេលាយប់នៅផ្ទះសំណាក់មួយកន្លែង យីហោ «ហ្គ្រីនអេផល» ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បន្ទាប់មកគ្រូទាយខាងលើបាននាំនាងចូលបន្ទប់ និងបានឲ្យនាងធ្វើតាម គឺឲ្យប្រគល់ខ្លួនប្រាណនាងទៅគាត់ ទើបអាចកាត់គ្រោះបាន។ បន្ទាប់មកជននោះបានចាប់រំលោភនាង រហូតបានសម្រេចចំនួន៥ដង តែក្នុងរយៈពេល២ម៉ោង  ។ ប៉ុន្តែ ក្រោយមករឿងនេះបានបែកការដល់ក្រុមគ្រួសារនារីរងគ្រោះ ក៏រៀបចំផែនការក្របួចគ្រូបោកម្នាក់នេះយកទៅឲ្យនគរបាលប៉ុស្តិ៍ចោមចៅចាត់ការតាមច្បាប់តែម្តង ៕ ពំនោល

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%80%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%99%e1%9f%a1%e1%9f%a1

 

LEAVE A REPLY

Please enter your comment!
Please enter your name here