ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារ​ធាតុញៀន

 

img_7273ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំនុចភូមិ៦កាំជណ្តើរជាន់ទី១(ប្លុកតាន់ប៉ា) ផ្លូវលេខ១៥៤កែង ៤ ៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេ ញ។
ជនសង្ស័យម្នាក់ ឈ្មោះ ទិត ចំរុង ហៅឡុង ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិន ពិតប្រាកដ ។

តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលឃាត់ជនសង្ស័យខាងលើនេះ គឺកម្លាំងបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ លុះជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញជនសង្ស័យកំពុងឈររ៉េរេក៏ឃាត់ខ្លួនសួរនាំនិងឆែកឆេរឃើញគ្រឿងញៀនជាក់ស្តែងព្រមទាំងដកវត្ថុតាងយកបានរួចមាន៖ -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំ នួន០៦កញ្ចប់តូចនិងប្រអប់ជ័រពណ៌សុកូឡាសំរាប់ដាក់គ្រឿងញៀនចំនួនមួយ។

បច្ចុប្បន្នជនសង្ស័យរួមនិងថ្នាំញៀន ត្រូវបាន ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិ ការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេ ញចាត់ការតាមនិតីវិធី ៕សិរសា

Leave a Reply

Your email address will not be published. Required fields are marked *