



ភ្នំពេញ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពួចកាច់សោរ ក ម៉ូតូមួយគ្រឿងនៅក្នុងបុរី ផុន ស៊ុយ បានសម្រេចហើយជិះ មកតាមផ្លូវមកជួបនិង សមត្ថកិច្ចនគរបាលចរាចរណ៍ នៅគោលដៅរង្វង់មូលចោមចៅ ដោយកម្លាំងនគរបាលជំនាញចរាចរណ៍ហៅឈប់ ព្រោះម៉ូតូមិនមានកញ្ចក់ លុះពេលជនសង្ស័យឈប់ ទុកម៉ូតូចោលបានដើរ រសៀរៗ គេចពីសមត្ថកិច្ច រត់ឡើងជិះម៉ូតូបក្សពួកម្នាក់ទៀត រួចបានដកកាំភ្លើងចេញមករកបាញ់មកលើនគរបាលចរាចរណ៍ បើសិនហ៊ានតាមពួកគេ។
ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៤ តុលា ២០១៧ នៅចំណុចគោលដៅចរាចរណ៍រង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឌៅ ភាគ អាយុ៣០ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតភូមិ
ពានាកណ្តាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ចំណែកម៉ូតូម៉ាក ហុងដារសេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1 CR-9992 ។
តាមប្ម្នតាមប្រភពព័ត៌មានពីគរបាលចរាចរណ៍ បានឲដឹងថា មុនពេលកើតហេតុ ដោយឃើញម៉ូតូខាងលើមិនមាន
ដាក់កញ្ចក់ ជិះដោយបុរសម្នាក់មាឌធំ ទើបកម្លាំងបានហៅម៉ូតូឈប់ដើម្បីផាកពិន័យ ភ្លាមនោះជនសង្ស័យបានឈប់ម៉ូតូរួចចុះដើរមកតុសមត្ថកិច្ចដើម្បីធ្វើប័ណ្ឌផាកពិន័យ បន្ទាប់មក កម្លាំងម្នាក់បានដើរទៅមើលម៉ូតូឃើញអត់មានសោរ ហើយម៉ូតូនៅបញ្ឆេះ ស្រាប់តែជនសង្ស័យ រត់ឡើងម៉ូតូបក្សពួកម្នាក់ដែលមកតាមពីក្រោយ រួចដកកាំភ្លើងពីចង្កិះ អាមេភ្ជង់មកលើកម្លាំងចរាចរណ៍ បើហ៊ានតាមពួកគេ លុះពេលជនសង្ស័យចេញបានបន្តិច ស្រាប់តែជនរងគ្រោះតាមមកដល់ល្មមទើបដឹងថាជាករណី លួចកាច់សោរ កម៉ូតូ។
បើតាមសម្តីពីម្ចាស់ម៉ូតូបានឲដឹងថា មុនពេលកើតហេតុគាត់កំពុងធ្វើការ នៅក្នុងបុរី ផុន ស៊ុយ ដោយទុកម៉ូតូនៅមុខផ្ទះល្វែង លុះដល់ម៉ោងកើតហេតុ ក៏ស្រាប់តែមានគេស្រែកថាមានចោរលួចម៉ូតូគាត់ហើយ ទើបគាត់បានជិះម៉ូតូមិត្តភក្តិតាមមករក ដល់រង្វង់មូលចោមចៅ ក៏ប្រទះឃើញសមត្ថកិច្ចចរាចរណ៍ឃាត់ សួរនាំទើបដឹងសាច់រឿងតែម្តង។
ក្រោយកើតហេតុ នគរបាលចរាចរណ៍បានទាក់ទងទៅកម្លាំងនគរបាលប៉ុស្តិចោមចៅ រួចក៏បានប្រគល់ម៉ូតូអោយទៅខាងប៉ុស្តិ៍ ដើម្បីអោយម្ចាស់ម៉ូតូយកឯកសារ មកទើបប្រគល់អោយបុរសជាម្ចាស់ម៉ូតូយកទៅវិញ ៕វាសនាសែនជ័យ